logo

ក្រណាត់ចរបាប់ដ៏វិសេសវិសាលរបស់ជនជាតិ Muong នៅខេត្ត Hoa Binh

2025/3/3 | 06:21:27

(VOVWORLD) - ជនជាតិ Muong ប្រកបមុខ របរតម្បាញប្រពៃណី ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង ជាមួយនឹងផលិតផលដ៏ស្រស់ស្អាត លំនាំក្បូរក្បាច់ទំនើបដ៏វិចិត្រ។ នៅឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh ប្រជាជនជនជាតិ Muong នៅតែច្រលក់ពណ៌ និងត្បាញសំលៀកបំពាក់ប្រពៃណីរៀងៗខ្លួន។

ក្រណាត់ចរបាប់មានវត្តមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Muong ហើយក្លាយទៅជាភាពស្រស់ស្អាតបែបប្រពៃណី (រូបថត៖ thuonghieuvaphapluat.vn)

ក្នុងទំនៀមទម្លាប់របស់ជនជាតិ Muong កូនស្រីចប់ពីអាយុពី ១៥-១៦ឆ្នាំ ត្រូវចេះត្បាញ និងធ្វើរបស់របរដូចជា ខ្នើយ ភួយ សំលៀកបំពាក់  ដើម្បីយកទៅផ្ទះប្តី។ នោះក៏ជាវិធីមួយដើម្បីបង្ហាញពីទឹកចិត្តនិងភាពប៉ិនប្រសប់របស់ស្ត្រីដែលចេះថែទាំ និងចិញ្ចឹមគ្រួសារ។ ដូច្នេះហើយ មុខរបរតម្បាញចរបាប់មានវត្តមានក្នុងជីវភាពរស់នៅ និងក្លាយជាភាពស្រស់ស្អាតនៃវប្បធម៌របស់ជនជាតិ Muong។ លោកស្រី Bui Thi Buong ភូមិ Luc ឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh បានចែករំលែកថា៖ “ម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំពីរបៀបត្បាញកាលពីខ្ញុំនៅតូច… ឥឡូវនេះមុខរបរនេះបានក្លាយទៅជាប្រពៃណីរបស់ជនជាតិ Muong។  គ្រប់រូបត្រូវតែដឹងពីការងារនេះ ជាទូទៅ ជនជាតិ Muong ត្រូវតែដឹងពីរបៀបត្បាញទើបអាចយកប្តីបាន បើមិនដូច្នេះទេ នារីនោះនឹងមិនមានអ្នកចង់រៀបការជាមួយទេ”។

កាលពីមុន ជនជាតិ Muong ត្បាញក្រណាត់ដោយសរសៃកប្បាស និងសរសៃសូត្រ ដែលគេបានត្បាញដោយខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេលែងត្បាញអំបោះដោយខ្លួនឯង ហើយប្រើប្រាស់អំបោះដែលមានលក់ស្រាប់នៅលើទីផ្សាវិញ។ ប៉ុន្តែមិនថាត្បាញសម្ភារៈអ្វីទេ រៀងរាល់ថ្ងៃលើក្រណាត់សាមញ្ញ ស្ត្រីជនជាតិ Muong នៅតែឧស្សាហ៍ត្បាញនូវលំនាំដ៏ប្រណិតបំផុត។ លោកស្រី Bui Thi Lan ភូមិ Luc ឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh បានឲ្យដឹងថា៖ “ពីមុននេះ យើងប្រើសរសៃកប្បាសនិងសរសៃសូត្រ មិនមែនអំបោះស្រាប់ដូចសព្វថ្ងៃនេះទេ។ យើងត្រូវដាំដើមមន ចិញ្ចឹមដង្កូវនាង រវៃទាញសរសៃសូត្រ ចងខ្សែសូត្រ និងលក់ពណ៌ក្រហម និងលឿង ដើម្បីធ្វើជាចង្កេះសំពត់។ ពេលនេះមានអំបោះឧស្សាហកម្ម ខ្ញុំគ្រាន់តែទិញអំបោះពណ៌មកត្បាញ់ប៉ុណ្ណោះ”។

ជាមួយនឹងលំនាំ ១២ ប្រភេទ ប្រជាជនជនជាតិ Muong អាចប្រើប្រាស់យ៉ាងងាយស្រួលដើម្បីបង្កើតផលិតផលជាច្រើនប្រភេទ ដើម្បីបម្រើតម្រូវ ការប្រចាំថ្ងៃ។ ពួកគេត្បាញលំនាំលើក្រុមផលិតផលសំខាន់ៗចំនួនបី៖ ភួយ និងពូក ចង្កេះសំពត់; គ្រឿងតុបតែង។ ដោយឡែកចង្កះសំពត់របស់ជនជាតិ Muong  ក៏បានបង្ហាញយ៉ាងគ្រប់គ្រាន់ពីគុណធម៌វប្បធម៌ និងតម្លៃចរបាប់របស់ជនជាតិ Muong។ លោកស្រី Bui Thi Lan បានឲ្យដឹងថែមទៀតថា៖ “មានលំនាំជាច្រើនប្រភេទ ប៉ុន្តែស្រស់ស្អាតបំផុតគឺផ្កានិងក្បាលនាគ។ កាលពីមុនមានតែអ្នកមានទេដែលស្លៀកសំពត់រាងនាគ បើស្រីក្រស្លៀកពេលរៀបការ ឬដើរលេងតាមផ្លូវ អ្នកមានមុខមានមាត់គេឃើញគេនឹងចាប់ឃុំ។ ឥឡូវអ្នកណាមានលុយហើយចូលចិត្តពាក់គឺពាក់ដោយសេរី មិនដូចពីមុននោះទេ”។

ផលិតផលចរបាប់របស់សហករណ៍Luc Nghiep Thanh ទាំងអស់ត្រូវបានចាត់ថ្នាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ នៅថ្នាក់ខេត្ត (រូបថត៖ thuonghieuvaphapluat.vn)

បច្ចុប្បន្ននេះ ឃុំ Yen Nghiep មានកីត្បាញ់ប្រហែល ២០០  ដោយមានសមាជិកចំនួន ១៦៨ នាក់ ផលិតបានផលិតផលជាង ៥ ម៉ឺនមុខក្នុងមួយឆ្នាំ បម្រើសេចក្តីត្រូវការរបស់ប្រជាជនក្នុងតំបន់ និងខេត្តជិតខាងមួយចំនួន។ ដោយចាប់យកតម្រូវការរបស់ប្រជាជននិងទីផ្សារ សហករណ៍កសិកម្មនិងតម្បាញចរបាប់ Luc Nghiep Thanh បានបង្កើតឡើង ដោយបង្កើតការងារជូនប្រជាជនផង និងលក់ផលិតផល ចរបាប់ក្នុងមូលដ្ឋានទៅកាន់ទីផ្សារ។ លោកស្រី Duong Thi Bin សមាជិកសហករណ៍កសិកម្ម និងតម្បាញចរបាប់ Luc Nghiep Thanh បានឲ្យដឹងថា៖ “មុខរបរតម្បាញចរបាប់បានធ្លាក់ចុះជាយូរណាស់មកហើយ ប៉ុន្តែនៅពេលដែលយើងបង្កើត សហករណ៍ យើងក៏បានទៅស្វែងរកទីផ្សារ។ ថ្វីត្បិតតែនៅពេលនោះ ទីផ្សារមិនមានទំហំធំខ្លាំងទេ គ្រាន់តែបម្រើតែតម្រូវការក្នុងស្រុក និងខេត្តជិតខាងដូចជា Thanh Hoa, Dien Bien, Son La ហើយការរចនាផលិតផលរបស់យើងនៅតែធ្វើឡើងតាមគំរូចាស់ ប៉ុន្តែយើងឃើញថាមនុស្សនៅតែចូលចិត្តក្រណាត់ចរបាប់។ បន្ទាប់មក យើងបានធ្វើការកែលម្អជាបណ្តើរៗ ដោយរចនាម៉ូដចម្រុះដែលសមស្របសម្រាប់តំបន់នីមួយៗ។ បច្ចុប្បន្ន ថ្វីត្បិតតែផលិតផលរបស់យើងមិនទាន់បាននាំចេញទៅក្រៅប្រទេសក៏ដោយ ក៏ផលិតផលចរបាប់ប៉ាក់ដោយដៃក្នុងស្រុករបស់យើងកំពុងពេញនិយមខ្លាំងនៅក្នុងមូលដ្ឋាន និងខេត្តជិតខាងផងដែរ”។

ចាប់តាំងពីចូលរួមសហករណ៍ ជីវភាពរបស់សមាជិកសហករណ៍មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយប្រាក់ចំណូលកាន់តែមានស្ថិរភាព។ នោះជាអារម្មណ៍របស់លោកស្រី Dinh Thi May នៅភូមិ Luc ឃុំ Yen Nghiep ស្រុក Lac Son ខេត្ត Hoa Binh៖ “មុខរបរនេះផ្តល់ប្រាក់ចំណូលស្ថិរភាពបន្ថែមទៀតសម្រាប់គ្រួសារ។ ខ្ញុំគ្រាន់តែចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដើម្បីឲ្យប្រជាពលរដ្ឋមានការងារមានស្ថិរភាព ប្រាក់ខែកាន់តែមានស្ថិរភាព ដើម្បីជីវភាពរស់នៅរបស់ប្រជាជនបានធូធារជាង”។

ពីអំបោះចម្រុះពណ៌ និងការខិតខំរបស់នារី Muong បានបង្កើតឡើងលំនាំ និងគំនូរប្លែកៗដែលសំបូរទៅដោយទស្សនវិជ្ជានៃជីវិត។ រុក្ខជាតិ ផ្កា និងម៉ាស្កូត... ដែលជាប់ផ្សាភ្ជាប់នឹងជីវភាពរបស់ជនជាតិ Muong នៅតំបន់ខ្ពង់រាបត្រូវបានបញ្ចូលទៅក្នុងក្រណាត់ចរបាប់នីមួយៗ ក្លាយជាលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Muong នៅខេត្ត Hoa Binh៕

TAG
VOV/VOVworld/ក្រណាត់/ចរបាប់/វិសេសវិសាល/ជនជាតិ Muong/ខេត្ត Hoa Binh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត