logo

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

2025/12/15 | 11:18:09

(VOVWORLD) - ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

រូបថតឧទាហរណ៍៖ ទស្សនាវដ្តីអាជីវកម្ម

ពិព័រណ៍នេះនឹងមានស្តង់ជាង ២៥០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៩ រួមមាន៖ ស្វីស ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ចិន ហុងកុង (ចិន) តៃវ៉ាន់ (ចិន) និងវៀតណាម។ ពិព័រណ៍នេះនឹងផ្តោតលើប្រធានបទសំខាន់ចំនួនពីរ៖ HanoiTex - ការតាំងពិព័រណ៍គ្រឿងចក្រ និងឧបករណ៍សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និង HanoiFabric - ការតាំងពិព័រណ៍ក្រណាត់ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់។

ដោយមានការរៀបចំជាច្រើនលើកនិងកិត្យានុភាពអន្តរជាតិ ការតាំងពិព័រណ៍ HanoiTex & HanoiFabric ២០២៥ បន្តបញ្ជាក់ពីឋានៈជាការតាំងពិព័រណ៍វាយនភណ្ឌ ធំជាងគេនៅក្នុងប្រទេសវៀតណាម ជាកន្លែងប្រមូលផ្តុំនូវបច្ចេកវិទ្យាទំនើប វត្ថុធាតុដើមនិងគ្រឿងបន្ថែមដែលមានគុណភាពខ្ពស់ និងដំណោះស្រាយល្អបំផុតសម្រាប់ឧស្សាហកម្ម។

ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញឧស្សាហកម្ម អ្នកផលិត អាជីវកម្មនាំចូលនិងនាំចេញ អ្នករចនា អ្នកជំនាញទីផ្សារ និងអ្នកផ្គត់ផ្គង់ឧបករណ៍ និងវត្ថុធាតុដើម៕

TAG
VOV/VOVworld/ការតាំងពិព័រណ៍/វៀតណាម/អន្តរជាតិ/វាយនភណ្ឌ/កាត់ដេរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត