logo

ការតាំងពិព័រណ៍ពិសេសសម្រាប់កុមារដោយប្រធានបទ“កុមារគូរគំនូរ”

2016/6/11 | 02:00:00

(VOVworld)-ការតាំងពិព័រណ៍ពិសេសសម្រាប់កុមារ
ក្រោមប្រធានបទ “កុមារគូគំនូរ” ដែលកំពុងបើកនៅ
អគារលេខ២៤-២៥វិថី Ly Quoc Su ទីក្រុងហាណូយ
ដូចជាកាដូមួយសម្រាប់កុមារក្នុងឱកាស វិស្សមកាល
ហើយនេះ ក៏ជាសកម្មភាពចាប់ផ្តើមរដូវក្តៅឆ្នាំ២០១៦។ ការតាំងពិព័រណ៍
 នេះបានបង្កើនថែមទៀតនូវចំណងចំណូលចិត្តនិងការជក់ចិត្តជាមួយនឹង
វិស័យគូរ គំនូរបស់កុមារ។

(VOVworld)-ការតាំងពិព័រណ៍ពិសេសសម្រាប់កុមារក្រោមប្រធានបទ “កុមារគូគំនូរ”
ដែលកំពុងបើកនៅអគារលេខ២៤-២៥វិថី Ly Quoc Su ទីក្រុងហា ណូយដូចជាកាដូ
មួយសម្រាប់កុមារក្នុងឱកាស វិស្សមកាលហើយនេះ ក៏ជាសកម្មភាពចាប់ផ្តើមរដូវ
ក្តៅឆ្នាំ២០១៦។ ការតាំងពិព័រណ៍ នេះបានបង្កើនថែមទៀតនូវចំណងចំណូលចិត្ត
និងការជក់ចិត្តជាមួយនឹងវិស័យគូរ គំនូរបស់កុមារ។

គំនូរដែលបានបង្ហាញក្នុងការតាំងពិព័រណ័ "កុមារគូរគំនូរ"


ការតាំងពិព័រណ៍ “កុមារគូរគំនូរ”​បានតាំងបង្ហាញនិងឧទ្ទេសនាមនូវគំនូរជិត ៣០
ផ្ទាំងដោយកុមារមកពីសាលាមួយចំនួននៃទីក្រុងហាណូយគូរឡើង។ ការ តាំងពិព័រ
ណ៍នេះគឺមិនកំណត់អំពីប្រធានបទនិងឧបករណ៍គូរទេ។ជា ពិសេសនៅក្នុងការតាំង
ពិព័រណ៍នេះ ប្អូនៗកុមារអាចគូរតាមចំណងចំណូលចិត្តដោយឧបករណ៍ គូរជាខ្មៅ
ដៃព័ណ៍គ្រប់ប្រភេទ។ គំនូរដែលប្អូនៗគូររួចហើយនោះ ត្រូវបានគណៈ ចាត់តាំង
ជ្រើសរើសដើម្បីតាំងបង្ហាញក្នុងការតាំងពិព័រណ៍។ ដូច្នេះ កុមារមានអា យុពី៥ដល់
១២ឆ្នាំអាចគូរដោយការស្រមើស្រមៃតាមចិត្ត។ ប្អូន Nguyen Duc Duy សិស្សសា
លាបថមសិក្សានិងអនុវិទ្យាល័យ Ngoi Sao បានឲ្យដឹងថា៖

“ខ្ញុំចូលចិត្តគូររូបណាស់។ ខ្ញុំកំពុងបានសម្រាកវិស្សមកាល ដូច្នេះអ្នកម៉ាក់បាន
នាំខ្ញុំមកទីនេះដើម្បីបានគូររូប។​ខ្ញុំនឹងគូររូបគ្រួសាររបស់ខ្ញុំ។​ខ្ញុំឃើញថា ការតាំង
ពិព័រណ៍នេះគួឲ្យជក់ចិត្តណាស់”។

        ដូចទៅនឹងឈ្មោះរបស់ការតាំងពិព័រណ៍ដែរ រូបគំរនូដែល “កុមារគូរ” នោះគឺ
សមាញ្ញអំពីព័រណ៍និងហើយថែមទាំងជិតស្និទ្ធជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ
របស់ កុមារៗ។ រូបគំនូរបង្ហាញពីសមាជិកក្នុងគ្រួសារបានកាន់ដៃគ្នាឬគំនូរស្តីពីសត្វ
ក្នុង គ្រួសារដូចជាឆ្មា ឆ្កែ និងហ្វូងមេមាន់​ត្រូវបានគូរឡើងដោយកុមារអាយុពី៦ដល់​
១០ឆ្នាំ។ មានគំនូខ្លះគូរអំពីសកម្មភាពពិធីបុណ្យដូចជា ពិធីបុណ្យសំពះព្រះខែ ឬ រូប
គំនូរអំពីវិថីអូអរ អំពីសកម្មភាពហាត់កីឡា ឬ រូបអំពីលោកតា លោកយាយ ឪពុក
ម្តាយក្នុងគ្រួសារជាដើម។ រូបទាំងអស់នេះគឺឆ្លុះបញ្ជាំងនូវជីវភាពរស់នៅ ជាក់ស្តែង
ទាំងអស់។ វិចិត្រករ Nguyen Hong Phuong សមាជិក Gallery ៣៩ ដែលជាអង្គភាព
រៀបចំការតាំងពិព័រណ៍នេះបានឲ្យដឹងថា៖

“ការតាំងពិព័រណ៍បានរៀបចំឡើងសំដៅគូសសញ្ញានូវអនុស្សាវរីយ៍សម្រាប់កុមារ
ម្នាក់ៗពេលមកចូលរួម។ ដោយសារការជក់ចិត្តនិងភាពស្រមើស្រមៃ ប្អូនៗ បាន
គូរតាមអារម្មណ៍ខ្លួន។​ទាំងអស់នេះបង្កើតឡើងនូវគំនូរស្អាត។ ប្រហែល ជាថ្ងៃ
ក្រោយប្អូនៗនឹងក្លាយទៅជាវិចិត្រករល្បីឈ្មោះដែរ ”។

ការតាំងពិព័រណ៍ “កុមារគូរគំនូរ” ត្រូវបានរៀបចំឡើងក្នុងឱកាសវិស្សមកាល របស់
សិស្សានុសិស្ស។​ដោយហេតុនេះ ការតាំងពិព័រណ៍នេះក្លាយទៅជាទីលាន មួយនាំ
មកភាពសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់ប្អូនៗកុមារ។ លោក Nguyen Lam Son
 ឪពុកដែលនាំកូនមកចូលរួមការតាំងពិព័រណ៍នេះបានចែករំលែកថា​៖

“កូនខ្ញុំមានទេពកោសល្យគូរូបហើយគូរស្អាតណាស់។ ខ្ញុំបាន ជូនកូនមកទីនេះ
ដើម្បីឲ្យកូនមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ មកទីនេះ​កូនខ្ញុំក៏យកតាម
សំភារៈបម្រើការគូររូបនៅតាំងពិព័រណ៍នេះសង្ឃឹមថា បន្ទាប់ ពីគូរហើយគំនូររបស់
កូនខ្ញុំនឹងបានបង្ហាញនៅការតាំងពិព័រណ៍នេះដែរ”។

វិញ្ញាសារគូរគំនូរនេះទាមទារឲ្យកុមារម្នាក់ៗត្រូវមានភាពស្រមើស្រមៃសម្បូរ បែប
មានការត្រិះរិះនិងមានបាតដៃប៉ិនប្រសប់។​ដោយហេតុនេះ ការតាំងពិព័រ “កុមារ
គូរគំនូរ” ជាឱកាសដើម្បីបំផុសចំណង់ចំណូលចិត្តជាមួយវិស័យគូរគំនូរ សម្រាប់
កុមារម្នាក់ៗ ព្រមទាំងលើកទឹកចិត្តឲ្យប្អូនៗមានទេពកោសល្យដេញតាម សុបិន
របស់ខ្លួន៕

TAG
VOVworld/vov/ការតាំងពិព័រណ៍/ពិសេស/កុមារ/ប្រធានបទ/កុមារគូរគំនូរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត