logo

ការតាំងពិព័រណ៍សិល្បៈលើកតម្កើងសម្រស់ដ៏បរិសុទ្ធនៃផ្កាឈូក

2023/3/31 | 01:00:00
(VOVWORLD) - ការតាំងពិព័រណ៌បង្កប់នូវសារដ៏ខ្លាំងក្លារបស់គណៈចាត់តាំងអំពីតម្លៃវប្បធម៌ សន្តិភាព និងសិល្បៈរបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។


នាពេលថ្មីៗនេះ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សហការជាមួយក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដើម្បីរៀបចំការតាំងពិព័រណ៌ក្រោមប្រធានបទ “សិល្បៈផ្កាឈូកវៀតណាមឆ្នាំ ២០២៣ - សម្រស់នៃភាពបរិសុទ្ធ”។
យោងតាមការចែករំលែកពីគណៈចាត់តាំង ឈុតគំនូរអំពីផ្កាឈូកចំនួន ៧៥ ផ្ទាំង ដែលមានតម្លៃឡើងដល់ ២០ លានដុល្លារអាមេរិក ដែលគូរដោយវិចិត្រការិនី Kim Duc ជាមួយនឹងរចនាបថផ្សេងៗគ្នាជាច្រើន។
វិចិត្រការិនី Kim Duc និងស្នាដៃផ្កាឈូកនៅឯការតាំងពិពណ៌។
(រូបថត៖ dangcongsan.vn)
គំនូរទាំងនេះត្រូវបានវិចិត្រការិនី Kim Duc គូរតាំងពីឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន។ (រូបថត៖ VOV

តាមរយៈការតាំងពិព័រណ៌នេះ គណៈចាត់តាំងមានបំណងចង់នាំយកនូវអារម្មណ៍វិជ្ជមាន ធ្វើជាកម្លាំងចលករដើម្បីជួយមនុស្សម្នាក់ៗ ឲ្យចេះស្រឡាញ់ជីវិត ស្រឡាញ់មនុស្សកាន់តែច្រើន ជំនះលើគ្រប់កាលៈទេសៈ យកកម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ជាមិត្ត ជាអ្នករួមដំណើរដ៏បរិសុទ្ធ បំពេញសេចក្តីប្រាថ្នាដ៏ល្អប្រសើរចំពោះអនាគត។ (រូបថត៖ VOV)
ជាមួយនឹងលំហសិល្បៈពោរពេញទៅដោយផ្កាឈូក ការតាំងពិពណ៌ទាក់ទាញអ្នកទស្សនាជាច្រើន។

សមាគមព្រះពុទ្ធសាសនាវៀតណាមបានជ្រើសរើសស្នាដៃនេះដើម្បីដាក់តាំងបង្ហាញនៅមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩ (ឆ្នាំ ២០២២) និងទិវាបុណ្យទានសំខាន់ៗរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម។
ផ្ទាំងគំនូរ "សម្បកអនាគត" ធ្លាប់ត្រូវបានគេដេញលៃឡើងរហូតដល់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែសម្រាប់វិចិត្រការិនី Kim Duc ផ្ទាំងគំនូរនេះមានអត្ថន័យល្អប្រសើរ ហើយមិនអាចកាត់ថ្លៃបានទេ ដូច្នេះហើយ លោកស្រីសម្រេចចិត្តមិនលក់វាទេ គឺរក្សាវាទុកជាទ្រព្យសម្បត្តិដោយឡែករបស់វៀតណាមវិញ។
មិនត្រឹមតែដាក់តាំងបង្ហាញផ្ទាំងគំនូរអំពីផ្កាឈូកប៉ុណ្ណោះទេ វិចិត្រការិនី Kim Duc ក៏បានតុបតែងលំអតាំងពិព័រណ៍ដោយខ្លួនឯងទៀតផង។

ផ្ទាំងគំនូរមួយចំនួននៅការតាំងពិព័រណ៍៖


TAG
VOV/VOVworld/ការតាំងពិព័រណ៍/គំនូរ/វៀតណាម/ផ្កាឈូក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត