logo

ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ”

2026/1/5 | 06:45:03
(VOVWORLD) - ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀត ណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ។
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ”។

ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” នឹងប្រព្រឹត្តទៅនៅអគាររដ្ឋសភា (ហាណូយ) នាព្រឹកថ្ងៃទី ៦ ខែមករា ក្នុងក្របខ័ណ្ឌនៃពិធីអបអរសាទរខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយខុទ្ទកាល័យរដ្ឋសភា និងក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍នេះ។

ជ្រុងមួយនៅការតាំងពិព័រណ៍។

ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ ចាប់ពីមហាសន្និបាតប្រជាជនទូទាំងប្រទេស Tan Trao - ដែលជាទម្រង់ដំបូងនៃរដ្ឋសភាវៀតណាម - រហូតដល់រដ្ឋសភាដំណាក់កាលបច្ចុប្បន្ន។ តាមរយៈនោះ រំលេចនូវដំណើរការអភិវឌ្ឍន៍និងភាពចាស់ទុំគ្រប់ជ្រុងជ្រោយ របស់រដ្ឋសភាវៀតណាម ប្រកបដោយវិជ្ជាជីវៈ ប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព; បញ្ជាក់ពីតួនាទី និងមជ្ឈភាពរបស់រដ្ឋសភានៅក្នុងប្រព័ន្ធនយោបាយ ដែលជាស្ពានរឹងមាំរវាងបក្ស រដ្ឋ និងប្រជាជន៕

នាថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ ដោយជួយជ្រោមជ្រែងនូវសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ប្រជាជនវៀតណាមដែលមានអាយុ ១៨ ឆ្នាំឡើងទៅ មកពីគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ភេទ ជនជាតិ សាសនា ឬវណ្ណៈសង្គម បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ ជ័យជម្នះនៃការបោះឆ្នោតសកលគឺជាព្រឹត្តិការណ៍ដ៏រុងរឿងមួយនៅក្នុងប្រវត្តិសាស្ត្រជាតិ ដោយបើកសម័យកាលអភិវឌ្ឍន៍ថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។

TAG
VOV/VOVworld/វៀតណាម/រដ្ឋសភា/បោះឆ្នោតសកល/លើកដំបូង/រំលឹកខួប/តាំងពិព័រណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត