logo

ការថែទាំជនពិការគឺជារង្វាស់នៃអរិយធម៌សម័យទំនើប

2025/12/3 | 11:50:15
(VOVWORLD) - នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ ថែទាំចំពោះជនពិការមិនត្រឹមតែជាការទទួលខុសត្រូវខាងសីលធម៌ប៉ុណ្ណោះទេ ថែម ទាំងជារង្វាស់នៃអរិយធម៌សម័យទំនើប ជាតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ 
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ៣ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយ ក្រសួង និងផ្នែកពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីដំណោះស្រាយក្នុងការថែទាំ និងជួយឧបត្ថម្ភជនពិការទូទាំងប្រទេស។
នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ ថែទាំចំពោះជនពិការមិនត្រឹមតែជាការទទួលខុសត្រូវខាងសីលធម៌ប៉ុណ្ណោះទេ ថែមទាំងជារង្វាស់នៃអរិយធម៌សម័យទំនើប ជាតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ លើភារកិច្ចនាពេលខាងមុខយ៉ាងដូច្នេះថា៖
“លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ លុបបំបាត់ការរើសអើង ជំរុញសង្គម មួយដែលគ្មានរបាំងឧបសគ្គសម្រាប់មនុស្សទាំងអស់គ្នា។ ជាមួយគ្នានេះ ចាំបាច់ត្រូវ លើកទឹកចិត្តវិស័យឯកជន អង្គការសង្គម និងសហគមន៍ឱ្យចូលរួមយ៉ាងទូលំទូលាយ ក្នុងសកម្មភាពជួយឧបត្ថម្ភជនពិការ ចាប់ពីការបង្កើតការងារ ការបង្កើតផលិតផល និងសេវាកម្មដែលងាយស្រួលប្រើប្រាស់; ការពង្រីកមជ្ឈមណ្ឌលស្តារនីតិសម្បទា សម្រាប់ជនពិការនៅតាមមូលដ្ឋាន ដោយធានាថា ជនពិការទទួលបានការត្រួតពិនិត្យ សុខភាពជាប្រចាំ”។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានចាត់តាំងឱ្យស្ថាប័នពាក់ព័ន្ធកសាង ផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ជន ពិការជាង ៧ លាននាក់ទូទាំងប្រទេស៕
TAG
VOV/VOVworld/ថែទាំ/ជនពិការ/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត