logo

ការទូតប្រជាជនគឺជាសសរស្តម្ភយុទ្ធសាស្ត្រនៃខឿន​ការទូតដ៏ទូលំទូលាយនិងទំនើប

2025/12/30 | 11:56:45
(VOVWORLD) -  ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។

នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសន្និសីទបូកសរុបការងារការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ ទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦។ របាយការណ៍នៅក្នុងសន្និសីទបានសង្កត់ធ្ងន់ថា ការទូតប្រជាជន ក្នុងឆ្នាំ ២០២៥ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាសសរស្តម្ភសំខាន់នៃគោលនយោបាយការបរទេស ដោយផ្តល់ការគាំទ្រជាក់ស្តែងដល់គោលនយោបាយការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ ដោយរួមចំណែកបង្កើតបរិយាកាសអន្តរជាតិដ៏សន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការទូតប្រជាជន បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ "អំណាចទន់" ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដែលមានសន្តិភាព មានទំនួលខុសត្រូវ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងផ្ទាំងគំនូរនៃកិច្ចការបរទេសរបស់ប្រទេសជាតិ។

លេខាអចិន្ត្រៃយ៍នៃគណៈលេខា  លោក Tran Cam Tu ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ dangcongsan.vn 

ថ្លែងនៅទីនេះ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍នៃគណៈលេខា បានស្នើឱ្យអនុវត្តន៍យ៉ាងល្អនូងភារកិច្ចមួយចំនួននៅឆ្នាំ ២០២៦ និងរយៈពេលខាងមុខ៖ “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស ដោយបង្កើតការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងការយល់ដឹងកម្រិតខ្ពស់ក្នុងប្រព័ន្ធនយោបាយទាំងមូល ទាក់ទងនឹងឋានៈ តួនាទី និងសារៈសំខាន់នៃការទូតប្រជាជន។ នេះមិនមែនជាសកម្មភាពបន្ថែមនោះទេ ប៉ុន្តែជាសសរស្តម្ភយុទ្ធសាស្ត្រមួយនៃខឿនការទូតដ៏ទូលំទូលាយ និងទំនើប។ ការទូតប្រជាជនគឺជាវិស័យសំខាន់មួយក្នុងការកសាងមូលដ្ឋានគ្រឹះសង្គមដ៏ទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្ត និងទទួលបានការគាំទ្រពីប្រជាជននៃប្រទេសដទៃទៀត។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ និងអង្គភាពគ្រប់គម្រិត ត្រូវកំណត់ការទូតប្រជាជន ជាភារកិច្ចនយោបាយជាប្រចាំ ហើយផ្សារភ្ជាប់ទៅនឹងការទទួលខុសត្រូវរបស់ប្រមុខអង្គភាពនីមួយៗ”


TAG
VOV/VOVworld/ការទូតប្រជាជន/សសរស្តម្ភយុទ្ធសាស្ត្រ/ការទូត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត