logo

ការទូតវប្បធម៌បានជួយបណ្តាតំបន់របស់វៀតណាមអភិវឌ្ឍន៌និងធ្វើសមាហរណកម្ម

2012/4/9 | 11:42:37
(VOV5)-បន្តបណ្តាសកម្មភាពរបស់ Festival Hue 2012
 នាព្រឹកថ្ងៃទី ៩មេសានៅទីក្រុង Hue វៀតណាម បាន
ប្រព្រឹត្តទៅ ការជួបសំណេះសំណាល ស្តីពី “ការទូតវប្បធម៌ ជួយឧបត្ថម្ភតំបន់អភិវឌ្ឍន៌ចីរភាពនិងធ្វើសមាហរណ កម្មអន្តរជាតិ”

រូបថតៈ chinhphu.vn


(VOV5)-បន្តបណ្តាសកម្មភាពរបស់ Festival Hue 2012 នាព្រឹកថ្ងៃទី ៩មេសានៅ
ទីក្រុង Hue វៀតណាម បានប្រព្រឹត្តទៅ ការជួបសំណេះសំណាល ស្តីពី “ការទូត វប្បធម៌ជួយឧបត្ថម្ភតំបន់អភិវឌ្ឍន៌ចីរភាពនិងធ្វើសមាហរណ កម្មអន្តរជាតិ”
ដោយ ក្រសួងការបរទេសវៀតណាម រួមផ្សំជាមួយគណៈ កម្មាធិការប្រជាជនខេត្ត
Thua Thien Hue រៀបចំឡើង។ នៅទីនេះ បណ្តាឯកអគ្គរដ្ឋទូត តំណាងស្ថាប័នការ
ទូត របស់ប្រទេសនានាប្រចំានៅវៀតណាមបានចែករំលែកបទពិសោធន៌ ក្នុងការ
អភិរក្ស ពង្រិកបេតិកភ័ណ្ឌ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងបណ្តាប្រ
ទេសជាមួយខេត្ត Thua Thien Hue។ ឯកអគ្គរដ្ឋទូត Palestine ប្រចាំនៅវៀតណាម
Saadi Salama ចាត់ទុកថា៖

ឯកអគ្គរដ្ឋទូត Palestine ប្រចំានៅវៀតណាម

        ក្នុងថានៈជាជនPalestine មួយរូបដែលរស់នៅនិងធ្វើការនៅវៀត

ណាម ខ្ញុំចាត់ទុកថា វៀតណាមគប្បីខំប្រឹងប្រែង ជម្រុញទំនាក់ទំនងវប្បធម៌ ជាមួយបណ្តាប្រទេសលើកសកលលោក ព្រោះថា វប្បធម៌ជាផែនគ្រឹះដ៏រឹងមាំ ដើម្បីបើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចនិងអភិវឌ្ឍន៌ប្រទេសជាតិ។  ខ្ញុំគិត ថា

Festival Hue លើកនេះ ក៏ជាសាក្ខីភាព អំពីការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម និងបណ្តាខឿនវប្បធម៌របស់ប្រទេស

ផ្សេង ៗ ទៀតសម្រាប់ប្រជាជនវៀតណាមដឹងផង

ភ្ញៀវអន្តរជាតិនៅក្នុងពិធីសំណេះសំណាល
(រូបថតៈchinhphu.vn)

      ថ្លៃងមតិនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Thanh
Sonបានឲ្យដឹងថា រួមជាមួយនិន្នាការសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៌លើ
សកលលោក ក្នុងរយៈពេលកន្លងទៅការងារការទូតវប្បធម៌របស់វៀតណាម កាន់តែ
បានជំរុញខ្លាំងតាមស្នារតីសកម្មធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកក្នុងការផ្សព្វ
ផ្សាយអំពីរូបភាពទឹកដី វប្បធម៌និងមនុស្សវៀតណាម។ ទន្ទឹមនឹងនោះ បញ្ចូនភាព
ស្អាតវប្បធម៌ របស់ពិភពលោកមកវៀតណាម និងជួយបណ្តាតំបន់របស់វៀតណាម  អភិវឌ្ឍន៌ដ៏ចីរភាព ក៏ដូចជាធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិទៀតផង៕

TAG
Festival Hue 2012 ទីក្រុង Hue វៀតណាម


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត