logo

ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២៦

2026/1/8 | 08:41:54
(VOVWORLD) - កាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងហាយហ្វុង នាយកដ្ឋានស្ថិតិនៃក្រសួងហិរញ្ញវត្ថុ បានរៀបចំពិធីចេញដំណើរសម្រាប់ធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២៦។ 
លោកស្រី ង្វៀន ធីហឿង ប្រធាននាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិធី។ (រូបថត៖ VGP/Tran Long)

នេះគឺជាជំរឿនមួយក្នុងចំណោមជំរឿនស្ថិតិជាតិទ្រង់ទ្រាយធំចំនួន ៣ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការកែលម្អប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចជាតិ។

ការធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២៦ គឺសំដៅប្រមូលព័ត៌មានពេញលេញទូលំទូលាយ សត្យានុម័ត និងទាន់សម័យ អំពីស្ថានភាពប្រតិបត្តិការរបស់គ្រឹះស្ថានសេដ្ឋកិច្ចលើទូទាំងប្រទេស រួមមាន៖ សហគ្រាស អង្គភាពអាជីព សមាគម គ្រឹះស្ថានជំនឿ សាសនា និងអាជីវកម្មលក្ខណៈគ្រួសារ។ នេះគឺជាការធ្វើស្ថិតិទ្រង់ទ្រាយធំ មានវិសាលភាពធំទូលាយ និងមុខសញ្ញាចម្រុះ។ លោកស្រី ង្វៀន ធីហឿង ប្រធាននាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា លទ្ធផលនៃជំរឿនលើកនេះ មានអត្ថន័យដ៏សំខាន់ក្នុងការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ច ព្រមទាំងបម្រើជាមូលដ្ឋានទិន្នន័យសំខាន់ៗសម្រាប់បង្កើតគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់មជ្ឈិម និងមូលដ្ឋានក្នុងរយៈពេលខាងមុខផងដែរ៕

TAG
VOV/VOVworld/ជំរឿន/សេដ្ឋកិច្ច/វៀតណាម/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត