logo

ការនាំចេញបន្លែនិង​ផ្លែឈើ ទៅសហភាពអឺរ៉ុបបានកើនឡើងបីដងក្រោយរយៈពេលបួនឆ្នាំ

2026/2/23 | 11:45:07
(VOVWORLD) - ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប (EU) ត្រូវបានព្យាករណ៍ថា សម្រេចបានជាង ៤៧៧ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥កើនឡើងបីដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ និងជាកំណត់ត្រាខ្ពស់បំផុត។
រូបថត៖ congthuong.vn

យោងតាមនាយកដ្ឋានគយ សន្ទុះកើនឡើងនៃការនាំចេញផ្លែឈើនិងបន្លែទៅកាន់សហភាពអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំកន្លងមក ឆ្លុះបញ្ចាំងការពង្រីកទីផ្សារ និងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតផល។ ដំណាក់កាល ២០២១ - ២០២៥ ប្រាក់ចំណូលពីការនាំចេញទៅកាន់សហភាពអឺរ៉ុប កើនឡើង ៣២២,៧ លានដុល្លារអាមេរិក ស្មើរនឹង ២០៨%។ អត្រាកំណើនជាមធ្យមប្រចាំឆ្នាំគឺប្រហែល ៤៣%។ ដោយឡែកឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ប្រាក់ចំណូលពីការនាំចេញបានកើនឡើងជិត ៥៣% ដែលបង្ហាញថា ទីផ្សារនៅតែរក្សាសន្ទុះវិជ្ជមាន។ ជាទូទៅ ការនាំចេញផ្លែឈើ និងបន្លែទៅកាន់សហភាពអឺរ៉ុបមិនត្រឹមតែកើនឡើងខាងបរិមាណប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្ម ដោយកាត់បន្ថយការពឹងផ្អែកលើផលិតផលប្រពៃណីមួយចំនួនជាបណ្ដើរៗទៀតផង។

ដោយមានទំហំទីផ្សារជិត ៤៨០ លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ សហភាពអឺរ៉ុបនៅតែជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការរីកចម្រើនលឿនបំផុតរបស់ផ្លែឈើនិងបន្លែវៀតណាម។ ដើម្បីរក្សាសន្ទុះកំណើននេះ ផ្នែកទំនិញផ្លែឈើនិងបន្លែត្រូវបន្តវិនិយោគលើវិស័យវត្ថុធាតុដើមដែលបំពេញស្តង់ដារ បង្កើនអត្រានៃការកែច្នៃស៊ីជម្រៅ និងកសាងម៉ាកយីហោប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារនេះ៕

TAG
VOV/VOVworld/ការនាំចេញ/បន្លែនិង​ផ្លែឈើ/សហភាពអឺរ៉ុប

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត