លោក Shovgi Kamal Oglu Mehdizade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម។ រូបថត៖ Viet Đuc/TTXVN |
យោងតាមលោកឯកអគ្គរដ្ឋទូត Shovgi Kamal Oglu Mehdizade ការបោះឆ្នោតមិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ប្រជាជន និងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះខាងស្ថាប័នសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់នៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថាការបោះឆ្នោតនេះ នឹងរួមចំណែកយ៉ាងធំធេងដល់ស្ថិរភាព ឯកភាព និងវិបុលភាពរបស់វៀតណាម ដោយបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសជាតិ បន្តរក្សាគន្លងអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍៕








