logo

ការប្រគំតន្ត្រី “Van Don - ដំណើរថ្មី តន្ត្រីតភ្ជាប់”

2025/12/30 | 11:45:00
(VOVWORLD) - ការប្រគំតន្ត្រី “Van Don - ដំណើរថ្មី តន្ត្រីតភ្ជាប់” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៩ ខែធ្នូ នៅមជ្ឈមណ្ឌលកម្សាន្តយុវជន ក្នុងតំបន់ពិសេស Van Don ដោយទាក់ទាញ ប្រជាជននិងអ្នកទេសចរយ៉ាងច្រើនកុះករ។ 
ការសម្ដែងមួយឈុតនៅក្នុងការប្រគុំតន្ត្រី។ (រូបថត៖ កាសែតក្វាងនិញ)
ព្រឹត្តិការណ៍នេះគឺសំដៅអបអរសាទរខួបលើកទី ៧៧ នៃការបង្កើត Van Don (ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៤៨ - ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥) និងស្វាគមន៍ឆ្នាំថ្មី ២០២៦។
ការប្រគំតន្ត្រីនេះត្រូវបានរៀបចំឡើងយ៉ាងប្រណិត សម្បូរទៅដោយលក្ខណៈសិល្បៈ ដែលនាំទស្សនិកជនវិលត្រឡប់ទៅរកការចងចាំអំពីស្រុក Van Don ក្នុងអតីត កាល រហូតដល់ជីវភាពសម័យទំនើបនៃតំបន់ពិសេស Van Don នាសព្វថ្ងៃ ដោយ បង្ហាញពី តំបន់ Van Don ដ៏ពោរពេញដោយសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី ឆ្ពោះទៅសម្រេចគោលដៅកសាងតំបន់ពិសេស Van Don ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សមុទ្រដ៏ស្វាហាប់ និងពហុវិស័យ ដែលជាតំបន់សេដ្ឋកិច្ចពិសេសជំនាន់ថ្មីរបស់ ប្រទេសទាំងមូល។
មិនត្រឹមតែជាកម្មវិធីសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ការប្រគំតន្ត្រី "Van Don - ដំណើរថ្មី តន្ត្រីតភ្ជាប់" គឺជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ និងមនុស្ស Van Don ព្រមទាំងបំផុសមោទនភាព ជំនឿជាក់ និងសេចក្តីប្រាថ្នាសម្រាប់ការកសាង Van Don ឲ្យរីកចម្រើនប្រកបដោយចីរភាពនិងសម្បូរទៅដោយអត្តសញ្ញាណ៕
TAG
VOV/VOVworld/ខេត្តក្វាងនិញ/ការប្រគុំតន្ត្រី/វប្បធម៌/Van Don

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត