logo

ការប្រណាំងសេះនៅBac Ha ៖ចំណុចវប្បធម៌១ដ៍វិសេសវិសាល របស់បណ្តាជនជាតិនៅតំបន់ពាយ័ព្យ។

2014/6/27 | 08:39:56

មិន​ត្រឹមតែល្បីឈ្មោះដោយទេសភាពស្អាត​ដ៏​ស្រស់​
ត្រកាល​របស់​​ព្រៃភ្នំ និង​ បុប្ផាព្រូន​រីកស្គុះស្គាយ​គ្រប់​ទី​
កន្លែងពេលនិទាឃរដូវមកដល់ម្តងៗតែប៉ុណ្ណោះទេស្រុក
Bac Haខែត្រLao Caiនៅ​តំបន់​ពាយ័ព្យវៀតណាមត្រូវបាន
ភ្ញៀវ​ទេរសចរជិតឆ្ងាយស្គាល់ដល់ដោយការប្រណាំងសេះទៀតផង។ពិធីបុណ្យនេះ
ប្រព្រឹត្តទៅនាខែមិ​ថុនាជារៀងរាល់ឆ្នាំ។

Vovworld- ពីដើមពិធីបុណ្យប្រណាំងសេះប្រព្រឹត្ត​ទៅនៅកន្លែងជុំវិញ​វាលស្រែនិង
ទួលប៉ុន្តែទីត្រូវដល់គឺស្ថិតនៅវាលដី១នៅកណ្តាលទីរួមស្រុកBacHaខែត្រLao Cai។
នៅ ពេលជិតដល់ទីអ្នកជិះសេះលោតចុះដីយ៉ាងលឿនដកកាំភ្លើងបាញ់តម្រង់ទៅ
លើផ្ទាំងស៊ីប៥គ្រាប់ហើយដណ្តើមយកកូនបាល់ក្រណាត់ក្រហម១ជិះ​សេះវិលត្រ
ឡប់មកកន្លែចេញដំណើរ។អ្នកឈ្នះជាអ្នកបាញ់ចំគោលដៅច្រើនជាងគេនិងមក
ដល់ទីមុនជាងគេ។
​​​​​​​​​​​​​​​​​                    
                       

មុនការប្រណាំងសេះនៅBac Ha(រូបថតVOV)។

សព្វ​ថ្ងៃការប្រឡ​ងបាញ់កាំភ្លើងគ្មានក្នុង​ការប្រណាំងសេះនៅBac Haទៀតទេ។ការ
ប្រណាំងសេះត្រូវបានរៀបចំឡើងជារបៀប​វិជ្ជាជីវះនិងប្រព្រឹត្តទៅនៅវាលវង១
កន្លែងព្រមទាំងទាក់ទាញការចូលរួមរបស់អ្នកជិះ​សេះមកពីខែត្រផ្សេងៗទៀតដូច
ជា៖Yen Bai-Ha Giang-Lai Chau- Son LaនិងDien Bien ។សេះជាសត្វ១ប្រភេទដែល
បានចិញ្ចឹមក្នុងគ្រួសារនានានៅ​តំបន់​ពាយ័ព្យវៀតណាម។ជាងនេះទៅទៀតវានៅ
ជាមធ្យោបាយដឹកជញ្ជូនមានប្រសិទ្ឋិភាពខ្ពស់នៅតំបន់ព្រៃភ្នំទៀតផង។ក្នុងប៉ុន្មាន​
ឆ្នាំកន្លងទៅសត្វសេះនៅបាន​​ហ្វឺកហាត់ដើម្បីចូលរួមការប្រឡ​ងទៀតផង។លោក
 Vang Van Tai ដែលរស់នៅនៅឃុំNa Hoi ស្រុកBac Ha ចិញ្ចឹមសេះ បានរយះពេល
៣០ឆ្នាំហើយ។តាមលោកថា៖សេះល្អសំរាប់ការប្រណាំងជាសេះឈ្មោលមាន
រាងមាំមួនជើង​វែងរោមទន់រលោងភ្នែករ​ហ័សរហួន ដំណើរវែងនិងស្មើ។ លោក ចែក
រំលែកថា៖“   ជើងរបស់សេះប្រណាំងគឺត្រង់ជាមួយក្រចកជើងក្រាស់។បណ្តាសេះ
ប្រណាំងត្រូវចឹញ្ចឹមដ៍ល្អ។បណ្តាសេះប្រណាំងរបស់ខ្ញុំដណ្តើមបានជ័យជំនះជា
ច្រើនពីព្រោះពួកវាត្រូវបានបង្វឹកដ៍ល្អ។ “

​​​              

                     ​​​
កន្លែងប្រណាំងសេះ១(រូបថតVOV)។

បណ្តាអ្នកជិះសេះក្នុងការប្រណាំងនៅBac Haជាបណ្តាកសិករនិងសេះជាសេះដឹក
ជញ្ជូន។ការប្រណាំងប្រព្រឹត្តទៅជា​ធម្មតា។គ្មានកែបគ្មាខ្សែបង្កៀរនិងគ្មានឈ្នាន់ការ
ពារជើងទេ។អ្នកជិះសេះកាន់ ខ្សែបង្កៀរបញ្ជាសេះនិងរក្សាតុល្យភាព។បង​Vang Van
Huynh ជើង​ឯកក្នុងការ​ប្រណាំងសេះឆ្នាំ២០១២និង២០១៣ចែករំលែកថា៖“ ត្រូវ
អង្គុយឲ្យជាប់លើខ្នងដើម្បីបញ្ជាសេះក្នុងការប្រណាំង។គប្បីបង្អង់ល្បឿនដើម្បី
ចៀសវាងការធ្លាក់និងបន្ឋូរខ្សែទុក​សេះរត់លឿនក្នុងកំណាត់ផ្លូវត្រង់។     “

​​​​​​​​​​​​​​​ឆ្នាំណាក៍ដូចជាឆ្នាំណាដែរការប្រណាំងសេះ  Bac  Haសុទ្ឋតែទាក់ទាញការ​ចូលរួម
របស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករ។លោកMathias  Matt ភ្ញៀ​វទេសចរ១រូបមកពីទីក្រុង Hamburg  ប្រទេសអាល្លឺម៉ងរៀ​បរាប់ថា៖“  គួរឲ្យចាប់ចិត្ត
ណាស់។ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញថា៖អ្នកតំបន់ទាំងអស់មាន
វត្តមាននៅទីនេះដើម្បីទស្ស​នាការប្រណាំងសេះ។    មានប្រការ១ទៀតគួឲ្យទាក់
ទាញគឺពេល ជិតមកទីសេះចំនួន២ក្បាលស្រាប់តែឈ​ប់ដើម្បីស៊ីស្មៅ។នេះជាប្រ​ការគួរឲ្យសប្បាយ។“
ការប្រណាំង​សេះនៅBac Ha បន្សល់ទុកមកនូវចំណាប់អារម្មណ៍ល្អពិបាកបំភ្លេច
បានសំរាប់ភ្ញៀ​វទេសចរម្នាក់ៗពេលមកទស្សនា តំបន់ដីBac Haម្ត​ងៗ៕

TAG
VOVWORLD/ការប្រណាំងសេះ/Bac Ha/បន់ពាយ័ព្យ/វៀតណាម/ចំណុចវប្បធម៌១ដ៍វិសេសវិសាល/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត