logo

ការប្រយុទ្ធគ្នាផ្ទុះឡើងតាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ភាពតានតឹងកើនឡើង

2026/2/27 | 09:05:51
(VOVWORLD) - ការផ្ទុះជាច្រើនបានរង្គោះរង្គើរដ្ឋធានីកាប៊ុល និងតំបន់ផ្សេងទៀតរបស់អាហ្វហ្គានីស្ថាននៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែកុម្ភៈ ដោយបំផ្លាញគោលដៅសំខាន់ៗជាច្រើន។ 

ការវាយប្រហារតាមអាកាសទាំងនេះត្រូវបានធ្វើឡើងជាផ្នែកមួយ នៃប្រតិបត្តិការ "Ghazab Lil Haq" (កំហឹងនៃយុត្តិធម៌) របស់ប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថានបានវាយប្រហារប៉ុស្តិ៍ប៉ាគីស្ថានតាមបណ្តោយព្រំដែនកាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ។ ក្រោយមក បញ្ជាការយោធាភាគខាងកើតរបស់អាហ្វហ្គានីស្ថានបានបញ្ជាក់ពី "ការប្រយុទ្ធគ្នាយ៉ាងសាហាវ" តាមបណ្តោយព្រំដែនប្រវែង ២.៦១១ គីឡូម៉ែត្រជាមួយប៉ាគីស្ថាន។

នៅក្នុងសេចក្តីប្រកាសនៅព្រឹកនេះ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រកាសថា ប្រទេសរបស់លោក "កំពុងឆ្លើយតបយ៉ាងម៉ឺងម៉ាត់" ហើយថា "នេះជាសង្គ្រាមដែលគ្មានដែនកំណត់"។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី Shehbaz Sharif បានសង្កត់ធ្ងន់ថា    រដ្ឋាភិបាលប៉ាគីស្ថាននឹងមិនសម្របសម្រួលលើការការពារជាតិទេ ហើយសកម្មភាពឈ្លានពានណាមួយនឹងត្រូវឆ្លើយតបដោយ "កម្លាំងដ៏លើសលប់"។ លោកបានបញ្ជាក់ថា ប៉ាគីស្ថានតែងតែលើកកម្ពស់សន្តិភាព ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យមានអន្តរាយណាមួយដល់បូរណភាពជាតិរបស់ខ្លួនឡើយ។

ទាក់ទងនឹងភាពតានតឹងរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃទី ២៦ ខែកុម្ភៈថា អគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងធានាការការពារជនស៊ីវិល។ លោក Guterres ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់បន្តស្វែងរកដំណោះស្រាយចំពោះភាពខុសប្លែកគ្នា តាម រយៈមធ្យោបាយការទូត៕

TAG
VOV/VOVworld/ការប្រយុទ្ធគ្នា/ផ្ទុះឡើង/បណ្តោយព្រំដែន/អាហ្វហ្គានីស្ថាន/ប៉ាគីស្ថាន/ភាពតានតឹងកើនឡើង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត