logo

«ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ត្រូវតែដាក់ផល ប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាកត្តាចម្បងបំផុត»

2025/12/11 | 10:24:44

(VOVWORLD) - «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ត្រូវតែដាក់ផល ប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជនជាកត្តាចម្បងបំផុត»។ នេះបើតាមការ សង្កាត់ធ្ងន់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេស បូកសរុប ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិមហា សន្និបាតបក្សលើកទី១៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការមជ្ឈិម បក្ស (ហាណូយ)។ 

សន្និសីទទូទាំងប្រទេស បូកសរុបការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី១៣។ (រូបថត៖ Van Hieu/VOV)
អញ្ជើញចូលរួមក្នុងសន្និសីទ ក៏មានវត្តមានលោកប្រធានរដ្ឋ លឿង គឿង និងលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។
នៅក្នុងសន្និសីទ បន្ទាប់ពីផ្ទៀងស្ដាប់មតិយោបល់ដ៏ខ្លៀវក្លាជាច្រើនពីគណៈ ប្រតិភូ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ខ្ជះខ្ជាយ និងអវិជ្ជមានរបស់បក្សនិងរដ្ឋនាបច្ចុប្បន្ន កាន់តែមានភាពប្រសើរឡើង មានការផ្តោតសំខាន់ ឆ្ពោះទៅរកបញ្ឈប់អំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន តាម ស្មារតីមិនរារាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះឡើយ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ (រូបថត៖ Van Hieu/VOV)
«តម្រូវការទីមួយគឺថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជ មាន ត្រូវតែដាក់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាកត្តាចម្បងបំផុត រួមចំណែកក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ មានប្រសិទ្ធភាព ប្រសិទ្ធផល និងស្មោះត្រង់ពិតប្រាកដ ដើម្បីបម្រើប្រជាជន និងជំរុញ ការអភិវឌ្ឍប្រទេសជាតិ»៕
TAG
VOV/VOVworld/ប្រយុទ្ធប្រឆាំង/អំពើពុករលួយ/​ខ្ជះខ្ជាយ/អវិជ្ជមាន/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត