logo

ការផ្លាស់ប្តូរទៅសេដ្ឋកិច្ចបៃតង»គឺជា«កូនសោរ» សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត Quang Ninh

2020/10/27 | 11:18:00
(VOVWORLD) - ការផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពគឺជាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទាំងមូល។ ខេត្ត  Quang Ninh គឺជាតំបន់ មួយក្នុងចំណោមមូលដ្ឋានដែលមានលទ្ធផលលេចធ្លោក្នុង ការផ្លាស់ប្តូរពី“ កំណើនសេដ្ឋកិច្ចបៃតង»។ ក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ និងបណ្តាឆ្នាំបន្តទៀត ខេត្ត Quang Ninh នឹងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន តាមទស្សនៈនិងទិសដៅនេះជាមួយគោលដៅខ្ពស់ជាងនេះទៅទៀតផងដែរ។

 សូមចុចនៅទីនេះដើម្បីស្តាប់ជាសំឡេង៖


 
ទីតាំងរ៉ែនិងរ៉ែដែលបានធ្វើអាជីវកម្មក៏បាននាំយកដីថ្មនិងទឹកសំណល់រាប់រយលានតោនទៅក្នុងបរិស្ថាន។

ការផ្លាស់ប្តូរទៅជាពណ៌បៃតងស្រស់បំព្រង

កាលពី ១០ ឆ្នាំមុន ដើម្បីទៅដល់ខេត្ត Quang Ninh ភ្ញៀវទេសចរ តែងតែចំណាយពេលពី ៣ ទៅ ៤ ម៉ោងពីទីក្រុងហាណូយ។ ផ្លូវជាតិលេខ ១៨ ពីដើមដល់ចុងខេត្តដែលមានប្រវែងប្រមាណ ៣០០ គីឡូម៉ែត្រត្រូវបានគេចាត់ ទុកថាជា “ផ្លូវនៃសេចក្តីទុក្ខ” ។ ម្យ៉ាងវិញទៀត នៅខេត្ត Quang Ninh  សមាមាត្រឧស្សាហកម្មមានប្រមាណ ៦០% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ហើយ ផ្នែកធ្យូងថ្មបានចូលរួមវិភាគទានយ៉ាងធំធេងដល់ខេត្តជាមួយចំណូលក្នុង ស្រុក តែងតែស្រូបយកជាង ៦០% ។ ទោះជាយ៉ាងណាក៏ដោយអណ្តូងរ៉ែ ចំនួន ២៤០ បាននិងកំពុងធ្វើអាជីវកម្មក៏ បាននាំយកដីនិងថ្មរាប់រយលាន តោននិងទឹកសំណល់ចូលទៅក្នុងបរិស្ថាន។ មជ្ឈមណ្ឌលផលិតឧណ្ហអគ្គិសនី ស៊ីម៉ងត៍ និងតំឡើងកប៉ាល់ជាដើម ដែលគេប្រមូលផ្តុំនៅលើឆ្នេរឈូងសមុទ្រ Ha Long ឆ្នេរ Bai Tu Long បានប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ទេសចរណ៍ សេវាកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចលើកោះសមុទ្រ ធនធានធារាសាស្ត្រនិងជលផល ជាដើមផងដែរ។

សេដ្ឋកិច្ចប្រែក្លាយទៅជាពណ៌បៃតង

វិលត្រឡប់មកខេត្ត Quang Ninh ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរ នៅតំបន់នេះបានធ្វើឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាហាក់ដូចជា មនុស្សម្នាបានភ្លេចបាត់នូវរូបភាពដីធូលីហុយឡើង នៅពេលធ្វើដំណើរនៅ លើស្ពាន Bach Dang និងផ្លូវហាយវេ Ha Long – Hai Phong ដែលតភ្ជាប់ ដោយត្រង់ជាមួយផ្លូវហាយវេហាណូយ -  Hai Phong ដោយចំណាយពេល ត្រឹមតែ ១,៥ ម៉ោងបើធ្វើដំណើរពីរដ្ឋធានីហាណូយផងដែរ។

ដោយមានរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរវិជ្ជមានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរ   របៀបអភិវឌ្ឍន៍ទៅជា «ពណ៌បៃតង» ទេសចរណ៍ ខេត្ត Quang Ninh ដើរតួនាទីដ៏សែនសំខាន់និងក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ផងដែរ ។ ទេសចរណ៍ក្នុងឆ្នាំ ២០១៩ មានចំនួន ១៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរ អន្តរជាតិសម្រេចបានជិត ៥,៨ លាននាក់។ ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្ត Quang Ninh បាន កំណត់ថាយកវិស័យទេសចរណ៍ក្នុងស្រុកធ្វើជាស្នូល ព្រមទាំងខិតខំប្រឹងប្រែង ទាក់ទាញភ្ញៀវទេចរប្រមាណ  ៣ លាននាក់មកទស្សនាខេត្ត Quang Ninh ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំនេះតែម្តង។ លោក Nguyen The Hue អនុប្រធានសមាគមទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖

        « អង្គភាពអាជីវកម្មក៏បានបង្កើតដំណើរទេសចរណ៍ (Tour) ដ៏ទាក់ទាញ បំផុតផងដែរ។ ពីនាវាទៅកន្លែងស្នាក់នៅ គឺត្រៀមខ្លួនជាស្រេច ដើម្បីសម្រេច ឲ្យបានគោលដៅខ្ពស់បំផុត។ បច្ចុប្បន្នកម្មវិធីបញ្ចុះ តម្លៃនៅតែត្រូវបានអនុវត្ត ដោយអង្គភាពអាជីវកម្មដោយអនុវត្តតាមកញ្ចប់ជម្រុញតម្រូវការកាលពីមុននោះផងដែរ។ យើងបានសហការជាមួយមន្ទីរនិងស្ថាប័ននានា ដើម្បីជម្រុញ ពាណិជ្ជកម្មនៅតាមបណ្តាខេត្តនានាចូលរួមពិព័រណ៍ ក្នុងគោលបំណង អំពាវនាវនិងលើកទឹកចិត្តដល់អតិថិជនឲ្យមកទស្សនាខេត្ត Quang Ninh” ។

លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថាចំណុចដ៏លោតផ្លោះមួយដ៏គួរឲ្យទាក់ទាញក្នុងអាណត្តិកន្លងមក គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការតំរង់ទិសអភិវឌ្ឍន៍នគរ តំបន់ ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច។ ក្នុងនោះតំបន់សេដ្ឋកិច្ចច្រកទ្វារ  Mong Cai តំបន់សេដ្ឋកិច្ច Van Don តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ Quang Yen (ដែលទើប តែបង្កើតឡើង) គឺជាចំណុចលោតផ្លោះដ៏ស្វាហាប់ ដើម្បីបង្កើតទីក្រុងបៃតង ទំនើប និងឆ្លាតវៃនាពេលអនាគតផងដែរ។

 ខេត្ត Quang Ninh មានរូបរាងថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ 

ទន្ទឹមនឹងនេះសញ្ញាល្អមួយទៀតរបស់ខេត្ត Quang Ninh គឺការលេចចេញនូវ គម្រោងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ កម្មន្តសាល ឧស្សាហកម្មស្អាត សំណង់ហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម កំពង់ផែសមុទ្រ និង Logistics ពីវិនិយោគិនធំ។ នៅចុងឆ្នាំ ២០២០ ខេត្ត Quang Ninh នឹងរក្សាបាន អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងមានស្ថិរភាព បើប្រៀបធៀបនឹងអត្រាប្រាក់ ចំណូលមធ្យមជាតិទូទៅនៅទូទាំងប្រទេស ពោលគឺមានអត្រាមធ្យម ១០,៧% ក្នុងរយៈពេល ៥ ឆ្នាំផងដែរ។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh កាលពីខែឧសភាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖

«ការងើបឡើងវិញដ៏ខ្លាំងក្លារបស់ខេត្ត Quang Ninh នាពេលថ្មីៗនេះ បាន បញ្ជាក់ពីការចូលរួមចំណែកដ៏ធំធេងមិនត្រឹមតែជា“ពណ៌លឿងខ្មៅ” ប៉ុណ្ណោះ ទេ ថែមទាំងជាពិសេសគឺ“ ពណ៌លឿងបៃតង” ទៀតផង។ នេះគឺជាសក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រខៀវស្រងាត់ដ៏ស្អាតស្អំ និង ល្បីល្បាញរបស់វៀតណាម។ នាបច្ចប្បន្ននេះ ខេត្ត Quang Ninh គឺជាគំរូនៃ ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចប្រកបដោយជោគជ័យពី“ ពណ៌ខ្មៅ” ទៅជា“ ពណ៌បៃតង” តែម្តង»។

ដោយមានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់និងមានខ្សែព្រំដែន គោកនិងសមុទ្រនៃការធ្វើពាណិជ្ជកម្មអំណោយផលបើប្រៀបធៀបនឹងតំបន់ផ្សេងទៀតនៅទូទាំងប្រទេសនោះ ខេត្ត Quang Ninh បានប្រមូលផ្តុំ លក្ខខណ្ឌធម្មជាតិទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ - សង្គម របស់វៀតណាមដូចជាព្រៃឈើ ធនធានសមុទ្រសមុទ្រ ទេសចរណ៍ - ព្រំដែន-ពាណិជ្ជកម្មជាដើម។ដោយមានបេ្តជ្ញាចិត្តប្រែក្លាយសេដ្ឋកិច្ចទៅជា «ពណ៌បៃតង» ព្រមទាំងការគ្រប់គ្រងបរិស្ថានឲ្យបានល្អ ហើយភាព ជោគជ័យដំបូងរបស់ ខេត្ត Quang Ninh កំពុងតែ ជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់តំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ៕

TAG
VOV/VOVworld/ការផ្លាស់ប្តូរ/សេដ្ឋកិច្ច/បៃតង/កូនសោរ/ការអភិវឌ្ឍ/ចីរភាព/ខេត្ត Quang Ninh/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត