logo

ការពារ និងជំរុញឱ្យកុមារអភិវឌ្ឍន៍ប្រកប​ដោយសុវត្ថភាព និងវិជ្ជមានក្នុង​លំហអ៊ីនធឺណិត

2026/3/24 | 09:02:18
(VOVWORLD) - នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នាពេលថ្មីៗនេះ បានចុះហត្ថលេខាអនុម័តលើកម្មវិធី “ការពារ និងគាំទ្រឲ្យកុមារអភិវឌ្ឍន៍នៅក្នុងលំហអ៊ីនធឺណិត ឆ្នាំ២០២៦ - ២០៣០”។
ការពារ និងជំរុញឱ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមានក្នុងលំហ អ៊ីនធឺណិត។ រូបថត៖ VGP

កម្មវិធីនេះមានគោលបំណងសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” គឺពង្រឹងការការពារកុមារ គាំទ្រ និងជំរុញឲ្យកុមារអភិវឌ្ឍន៍ប្រកបដោយសុវត្ថភាព និងវិជ្ជមាន លើកកម្ពស់សមត្ថភាពឌីជីថលក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលជាតិ និងរួមចំណែកដល់ការបង្កើតជំនាន់ “ពលរដ្ឋឌីជីថល” របស់វៀតណាមក្នុងស្ថានភាពថ្មី។ ផ្លាស់ប្តូរមូលដ្ឋាននៃសកម្មភាពការពារកុមារនៅក្នុងលំហអ៊ីនធឺណិត ឲ្យក្លាយជាគំរូនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដល់កុមារនៅក្នុងលំហអ៊ីនធឺណិត។ តាមនោះ កសាងរចនាសម្ព័ន្ធដ៏ទូលំទូលាយសម្រាប់ការការពារកុមារ និងជំរុញការអភិវឌ្ឍកុមារប្រកបដោយសុវត្ថភាព និងវិជ្ជមាននៅក្នុងលំហអ៊ីនធឺណិត តាមរយៈការកសាងនិងពង្រឹងសសរស្តម្ភដូចជា៖ ប្រព័ន្ធច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតនិងការការពារកុមារ; ការអភិវឌ្ឍយុទ្ធសាស្ត្រទំនាក់ទំនង កម្មវិធីអប់រំដើម្បីលើកកម្ពស់ការយល់ដឹង និងដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត ដើម្បីគាំទ្រដល់ការគ្រប់គ្រងសកម្មភាពរបស់កុមារ និងការពារកុមារនៅពេលចូលរួមក្នុងលំហអ៊ីនធឺណិត។ល។

ក្នុងដំណាក់កាល ២០២៦-២០៣០ គោលដៅគឺសម្រាប់ស្ថាប័នអប់រំទូទៅទាំងអស់ អនុវត្តដំណោះស្រាយសន្តិសុខតាមអ៊ីនធឺណិត; ធានាថាកុមារដែលជាជនរងគ្រោះនៃការរំលោភបំពានតាមអ៊ីនធឺណិតទាំង ១០០% ទទួលបានការគាំទ្រ និងអន្តរាគមន៍ នៅពេលដែលមានតម្រូវការ៕

TAG
VOV/VOVworld/ការពារកុមារ/​លំហអ៊ីនធឺណិត/វៀតណាម​/ពលរដ្ឋឌីជីថល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត