logo

ក្រុមប៉ារ៉ាឡាំពិកវៀតណាមចេញដំណើរចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី១៣

2025/12/16 | 10:28:00
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហូជីមិញ នាយកដ្ឋានអប់រំកាយនិងកីឡាវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) និងគណៈកម្មាធិការប៉ារ៉ាឡាំពិក វៀតណាម បានរៀបចំពិធីចេញដំណើរនៃក្រុម ប៉ារ៉ាឡាំពិកវៀតណាម  ចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាឡាំពិក លើកទី១៣ (អាស៊ានប៉ារ៉ាហ្គេមលើកទី១៣) ដែលប្រព្រឹត្តទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ 
ឧបនាយករដ្ឋមន្ត្រី លោក ម៉ៃ វ៉ាន់ជីញ អញ្ជើញថ្លែងមតិក្នុងពិធីចេញដំណើររបស់ក្រុមកីឡាប៉ារ៉ាឡាំពិកវៀតណាម ចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១៣  (រូបថត៖ VGP)

នៅក្នុងការប្រកួតកីឡានេះ ក្រុមប៉ារ៉ាឡាំពិកវៀតណាមមានសមាជិកចំនួន១៨៥នាក់ រួមទាំងអត្តពលិកចំនួន១៤១ នាក់ ដែលប្រកួតប្រជែងក្នុងវិញ្ញាសារកីឡាចំនួន១១ប្រភេទ៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនបាល់លើតុ អុក យូដូ ប៊ូស៊ី បាញ់ធ្នូ វាយកូនបាល់...។ ក្រុមដាក់ចេញគោល ដណ្តើមបានមេដាយមាសចំនួន ៤០ ដល់ ៥០គ្រឿង។

ការប្រកួតកីឡាជនពិការអាស៊ានលើកទី១៣  មានការចូលរួមពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១។ នេះគឺជាព្រឹត្តិការណ៍កីឡាក្នុងតំបន់ដ៏ធំបំផុតសម្រាប់ជនពិការ ដែលមានវិញ្ញាសារកីឡាចំនួន១៩ប្រភេទ និងខ្លឹមសារជាង ៥០០ ដែលភាគច្រើនត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)៕ 

នៅក្នុងពិធីចេញដំណើរ ឧបនាយករដ្ឋមន្ត្រីលោក  ម៉ៃ វ៉ាន់ជីញ បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះជនពិការ និងកីឡាជនពិការវៀតណាម តាមរយៈគោលនយោបាយ   និងការណែនាំ ដែលមានគោលបំណងបង្កើតលក្ខខណ្ឌទាំងអស់ ដើម្បីជួយជនពិការទទួលបានសិទ្ធិពលរដ្ឋយ៉ាងពេញលេញ និងស្មើភាពគ្នា អភិវឌ្ឍសក្តានុពលពេញលេញ និងចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសង្គម រួមទាំងការអប់រំកាយ និងកីឡាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យកម្មាភិបាល គ្រូបង្វឹក និងអត្តពលិកទាំងអស់នៃគណៈប្រតិ ភូកីឡាជនពិការវៀតណាម ប្រកួតប្រជែងដោយការប្តេជ្ញាចិត្តខ្ពស់បំផុត  ផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ លើកកម្ពស់រូបភាពនៃប្រទេសវៀតណាម និងប្រជាជនរួសរាយរាក់ទាក់ ស្មោះត្រង់ ស្រឡាញ់សន្តិភាព និងរួមចំណែកដល់ការពង្រឹងចំណង់មិត្តភាព និងសាមគ្គីភាពនៅក្នុងតំបន់៕

TAG
VOV/VOVworld/ក្រុមប៉ារ៉ាឡាំពិក/វៀតណាម/ចេញដំណើរ/ការប្រកួត/កីឡា/អាស៊ីអាគ្នេយ៍/ប៉ារ៉ាហ្គេម/លើកទី១៣

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត