logo

ក្រុមផ្នែកទំនិញប្រើប្រាស់លឿនខំប្រឹងប្រែងដណ្តើមទីផ្សារក្នុងប្រទេស

2016/1/26 | 01:00:00

(VOVworld) – ដោយមានប្រៀបខ្លាំងប្រើប្រាស់ខ្ពស់
តម្រូវការធំធេង ក្រុមផ្នែកទំនិញ ប្រើប្រាស់លឿននៅ
វៀតណាមបានមានការអភវិឌ្ឍលេចធ្លោនៅទីក្រុងផង
និងនៅ ជនបទផង។ ផលិតផលដូចជាទឹកដោះគោរ
ភេសជ្ជៈស្រាបៀរ សៀវភៅសរសេរ ជាដើមបាននិង
កំពុងដណ្តើមទីផ្សារក្នុងប្រទេសដោយមានអត្រាប្រើ
ប្រាស់ខ្ពស់។ នេះគឺជាឱកាសដ៏ធំធេងសំរាប់បណ្ដា
ក្រុមហ៊ុនផលិតក្រុមទំនិញប្រើប្រាស់លឿនជំរុញ
ផលិតកម្ម បើកទូលាយទីផ្សារ ស្វែងរកឱកាសកំណើន
ក្នុងកាលៈទេសៈធ្វើសមាហរណ កម្មស៊ីជម្រៅក្នុងឆ្នាំ
 ២០១៦។ 


ក្រុមផ្នែកទំនិញប្រើប្រាស់លឿនខំប្រឹងប្រែងដណ្តើមទីផ្សារក្នុងប្រទេស (Image: VNA)

(VOVworld) – ដោយមានប្រៀបខ្លាំងប្រើប្រាស់ខ្ពស់ តម្រូវការធំធេង ក្រុមផ្នែកទំនិញ
 ប្រើប្រាស់លឿននៅវៀតណាមបានមានការអភវិឌ្ឍលេចធ្លោនៅទីក្រុងផងនិងនៅ
ជនបទផង។ ផលិតផលដូចជាទឹកដោះគោរ ភេសជ្ជៈស្រាបៀរ សៀវភៅសរសេរ
ជាដើមបាននិងកំពុងដណ្តើមទីផ្សារក្នុងប្រទេសដោយមានអត្រាប្រើប្រាស់ខ្ពស់។
នេះគឺជាឱកាសដ៏ធំធេងសំរាប់បណ្ដាក្រុមហ៊ុនផលិតក្រុមទំនិញប្រើប្រាស់លឿន
ជំរុញ ផលិតកម្ម បើកទូលាយទីផ្សារ ស្វែងរកឱកាសកំណើនក្នុងកាលៈទេសៈធ្វើ
សមាហរណ កម្មស៊ីជម្រៅក្នុងឆ្នាំ ២០១៦។

        តាមការព្យាករណ៍ ប្រាក់ចំណូលអាជីវកម្មនៃក្រុមទំនិញប្រើប្រាស់លឿននឹង
កើន ឡើង ១៤០ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦។ ប៉ុន្តែ ក្នុងកាលៈទេសៈ
សហាហរ ណកម្មស៊ីជម្រៅ អង្គភាពអាជីវកម្មផលិតទំនិញប្រើប្រាស់លឿនកំពុង
ប្រឈមមុខ នឹងការលំបាកជាច្រើនដូចជា៖ សមត្ថភាពហិរញ្ញវត្ថុនៅខ្វះខាត
ប្រភពវត្ថុធាតុដើមនៅ នាំចូលពីបរទេស។ ក្រៅពីនោះ ក្នុងពេលដែលកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីចូលជាធរមានបរិមាណទំនិញយ៉ាងធំពីបរទេសនឹងហូរ
ចូលវៀតណាមដែលនឹងជាការសាកល្បងធំចំពោះក្រុមហ៊ុនផលិតទំនិញប្រើ
ប្រាស់។ លោកស្រី Le Thi Hoang Yen នាយិការផ្សព្វផ្សាយនិងជួយឧបត្ថម្ភផ្សព្វ
ផ្សាយក្រុមហ៊ុន Nestle វៀតណាមបានចាត់ទុកថា៖

        «បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលក៏ដូចជាបណ្ដាហាងលក់រាយគប្បីបង្កើន
សមត្ថភាពប្រកួតប្រជែង។ ហាងលក់រាយដែលធ្លាប់តាមរបៀបប្រពៃណីត្រូវ
បានបណ្តុះ បណ្ដាលដើម្បីឆ្លើយតបនឹងភាពទំនើបក៏ដូចជានិន្នាការផ្លាស់ប្តូរ
របស់អតិថជន។»

        នាបច្ចុប្បន្ន នៅមាន ៥៤% ប្រាក់ចំណូលអាជីវកម្មលក់ទំនិញប្រើប្រាស់លឿន
ទៅ តំបន់ជនបទតែប៉ុណ្ណោះ។ ក្នុងពេលនោះ ទំនិញពីបរទេសស្រូបយកអាត្រាធំ
។ អ្នក ជំនាញការសេដ្ឋកិច្ច Le Dang Doanh បានលើកមតិថា៖

        «ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ពេញទំហឹង ដោយហេតុនេះ
 លើវិស័យ ផលិតកសិកម្មនិងឧស្សាហកម្ម នោះគឺជាផ្នែកដែលមានសមត្ថភាព
ប្រកួតប្រជែងជឿន លឿនបំផុត។ ដើម្បីប្រកួតប្រជែង ក្រុមហ៊ុននានារបស់
វៀតណាមត្រូវផ្សារភ្ជាប់សហ ប្រតិបត្តិការជាមួយគ្នាសំដៅបង្កើតឡើងចង្វាក់
តំលៃដែលជួយប្រើប្រាស់ទំនិញល្អថែម ទៀត។ ដោយរបៀបនេះ អង្គភាព
អាជីវកម្មត្រូវអភិវឌ្ឍឲ្យបានខ្លាំងក្លាចំពោះមុខការដាក់​សម្ពាធរបស់ទំនិញពី
ប្រទេសអាស៊ាន។»

        ដើម្បីក្រុមទំនិញប្រើប្រាស់លឿនអភិវឌ្ឍន៍រឹងមាំក្នុងប្រទេស អនុរដ្ឋមន្ត្រី
ក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម លោកស្រី​ Ho Thi Kim Thoa បាន
ឲ្យដឹងថា៖

        «ចំពោះស្ថាប័នគ្រប់គ្រងរដ្ឋគប្បីបង្កើតទីផ្សារឲ្យកាន់តែតម្លាភាពថែម
ទៀត។ អតិថិជនគប្បីការពារខ្លួនតាមរយៈការលើកឡើងមតិអំពីប្រភពដើម
ទំនិញពាណិជ្ជសញ្ញាជាដើម។ ក្រុមហ៊ុនគប្បីលើកកំពស់សមត្ថភាពប្រកួត
ប្រជែងរបស់ខ្លួនឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ អង្គភាពអាជីវកម្មក៏
ការពារខ្លួនជាមួយទំនិញគ្នាតម្លាភាព ។»

        ដោយមានប្រៀបខ្លាំងតភ្ជាប់ជាមួយទីផ្សារតម្រូវការប្រើប្រាស់ខ្ពស់ក្រុម
ទំនិញប្រើ ប្រាស់លឿនក្នុងរយៈពេលកន្លងទៅបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅ
ទីក្រុងផងនិងនៅជនបទផង។ ប្រជាពលរដ្ឋនៅជនបទវៀតណាមមាន ៦៨%
 នៃចំនួនប្រជាជនទូទាំង ប្រទេសវៀតណាម ដោយហេតុនេះ ទីផ្សារនៅ
ជនបទនៅមានឱកាសចំពោះមុខទំនិញ ប្រើប្រាស់លឿន។ ការបើកទូលាយ
ទីផ្សារនៅជនបទគឺសមស្របក្នុងកាលៈទេសៈ នាបច្ចុប្បន្ន ដូច្នេះ ក្រុមហ៊ុនជា
ច្រើនមានផែនការប្រមូលផ្តុំវិនិយោគនៅតំបន់នេះ។ បណ្ដាក្រុមហ៊ុនក៏ប្រមូល
ផ្តុំទៅលើការលើកកំពស់គុណភាព កែលំអរពាណិជ្ជសញ្ញា ជំរុញអភិវឌ្ឍទំនិញ
ថ្មីដោយសារទីផ្សារទំនិញប្រើប្រាស់ជានិច្ចកាលផ្លាស់ប្តូរ។ ការកែ លំអរបណ្ដា
ទំនិញថ្មីមិនត្រឹមតែជំរុញតម្រូវការនៃអតិថិជន ប៉ុណ្ណោះទេថែមទាំង ជួយ
ឧបត្ថម្ភទីផ្សារក្រុមផ្នែកទំនិញប្រើប្រាស់មានកំណើនជាបន្តបន្ទាប់៕ 

TAG
VOV WORLD/ក្រុម/ផ្នែក/ទំនិញប្រើប្រាស់លឿន/ខំប្រឹងប្រែង/ដណ្តើម/ទីផ្សារ/ក្នុងប្រទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត