logo

ការលក់ពាណិជ្ជសញ្ញា “Made in Vietnam” តាមបែប Franchise

2017/6/6 | 09:20:36
(VOVWORLD) - អាជីវកម្មទិញសិទ្ធិលក់បន្ត (Franchise) ត្រូវបានចាត់ទុកជានិន្នា ការរួមហើយកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើពិភពលោក។ក្នុងសភាពការណ៍ដែលខឿនសេដ្ឋកិច្ចសមាហរណកម្មកាន់តែស៊ីជំរៅនោះ គឺវៀតណាមក៏មិនស្ថិតនៅ ក្រៅនិន្នាការនេះដែរ។

  (VOVworld) - អាជីវកម្មទិញសិទ្ធិលក់បន្ត (Franchise) ត្រូវបានចាត់ទុកជានិន្នា ការរួមហើយកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើពិភពលោក។ក្នុងសភាពការណ៍ដែលខឿនសេដ្ឋកិច្ចសមាហរណកម្មកាន់តែស៊ីជំរៅនោះ គឺវៀតណាមក៏មិនស្ថិតនៅ ក្រៅនិន្នាការនេះដែរ។ប៉ុន្តែ ចំពោះសហគ្រាសវៀត ណាមជាច្រើនគឺការធ្វើ អាជីវកម្មតាមបែប Franchise ជាវិស័យថ្មីថ្មោង ជាពិសេសគឺកសាងរូបសណ្ឋាន សហគ្រាសយ៉ាងម៉េចដើម្បីមានសមត្ថភាពគ្រប់គ្រាន់ចូលរួមក្នុងនិន្នាការ Franchise លើពិភពលោក។

ពាណិជ្ជសញ្ញា “Made in Vietnam”

        ក្នុងរយៈពេល១០ឆ្នាំកន្លងមក មានពាណិជ្ជសញ្ញាប្រមាណ២០០ដែលត្រូវ បានទិញសិទ្ធិលក់បន្តនៅវៀតណាម ហើយវៀតណាមត្រូវបានព្យាករណ៍ថា ជា ទីផ្សារមានសក្ដានុពលក្នុងវិស័យនេះ។ក្រោយពីវិបត្តិសេដ្ឋកិច្ចសកលនាឆ្នាំ ២០០៩មក ពាណិជ្ជសញ្ញាជាច្រើននៅទ្វីបអាមេរិកខាងជើង ទ្វីបអឺរ៉ុបនិងអូស្ត្រាលី បានចាប់ផ្ដើមស្វែងរកទីផ្សារថ្មី ដែលក្នុងនោះមានវៀតណាម។ពាណិជ្ជសញ្ញាល្បី ឈ្មោះនានាលើពិភពលោកចាប់ពីម្ហូបអាហារទាន់ចិត្ត (fast-food) សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់គ្រឿងសំអាងនិងសំលៀកបំពាក់ បានជ្រៀតចូលទីផ្សារ វៀតណាមតាមបែប Franchise។អាចនិយាយដល់ពាណិជ្ជសញ្ញាល្បីឈ្មោះមួយ ចំនួនដែលបានមានវត្តមាននៅវៀតណាមដូចជា៖ Mc Donald Lotteria KFC Louis Vuitton Gucci ជាដើម។

         នាពេលកន្លងទៅ តាមនិន្នាការរួមលើពិភពលោក ទីផ្សារធ្វើអាជីវកម្មតាម បែប Franchise នៅវៀតណាមបានទាក់ទាញការចូលរួមរបស់សហគ្រាសជា ច្រើននៅក្នុងនិងក្រៅប្រទេស។លោក Ngo Hiep អ្នកជំនាញការសេដ្ឋកិច្ចបានឲ្យ ដឹងថា៖

        “ការលក់ពាណិជ្ជសញ្ញា “Made in Vietnam” តាមបែប Franchise ជាការ ចាប់ផ្ដើមតែប៉ុណ្ណោះ ។ការប្រកួតប្រជែងដណ្ដើមទីផ្សារនឹងកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ប៉ុន្តែ ក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសបានឃើញឱកាស ហើយ ប្ដេជ្ញាចិត្តចូលរួមក្នុងវិស័យ Franchise នេះ”។        

នាបច្ចុប្បន្ន នៅវៀតណាមមានសហគ្រាសចាប់ផ្ដើមអាជីពនានាដែលបើ ទោះបីជាវ័យក្មេងក្ដី ប៉ុណ្ណោះ ទទួលបានសំណើរលក់ពាណិជ្ជកម្មតាមបែប Franchise ហើយ។សហគ្រាសវៀតណាមជាច្រើនក៏បានបើកទូលាយទីផ្សារ អាជីវកម្មតាមបែប Franchise មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំង នៅឯបរទេសទៀតផង។ឧទហរណ៍ក្នុងវិស័យភេសជ្ជៈ ពាណិជ្ជសញ្ញា Coffee Highland របស់សម្ព័ន្ធក្រុមហ៊ុន Trung Nguyen បានបើកហាងឡើងដល់ទៅ ១ពាន់២រយនៅក្នុងនិងក្រៅប្រទេស។

        លោកស្រី Nguyen Phi Van អ្នកជំនាញការពាណិជ្ជសញ្ញាព្យាករណ៍ថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងមានសហគ្រាសអន្តរជាតិនិងតំបន់ជាច្រើនបន្ត បើកទូលាយអាជីវកម្មតាមបែប Franchise នៅវៀតណាម។ប្រការនេះនឹងជួយ សហគ្រាសវៀតណាមរៀនសូត្របទពិសោធន៍ក្នុងការកសាងគ្រឹះស្ថានសំរាប់ការលក់ពាណិជ្ជសញ្ញាតាមបែប Franchise។ដើម្បីអភិវឌ្ឍន៍ផ្នែកអាជីវកម្មតាមបែប Franchise ប្រកបដោយនិរន្តរភាពនិងជោគជ័យនោះ សហគ្រាសវៀតណាមចាំ បាច់ត្រូវកសាងគ្រឹះស្ថានឧបត្ថម្ភដ៏រឹងមាំខាងបច្ចេកវិទ្យា ធនធានមនុស្ស និង គតិយុត្ត។លោកNguyen Khac Trinh ក្រុមហ៊ុនផលិតកម្មអេឡិចត្រូមេកានិចនិង ពាណិជ្ជកម្ម Phuong Linh ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាខ្លាំង ទាំង១៦០នៅវៀតណាម បានឲ្យដឹងថា៖

        “ក្នុងដំណើរការសមាហរណកម្មនាបច្ចុប្បន្ន ចង់អភិវឌ្ឍន៍គឺពាណិជ្ជសញ្ញា ខ្លាំងជាកត្តាចម្បង។ចង់មានពាណិជ្ជសញ្ញាខ្លាំងគឺត្រូវផ្លាស់ប្ដូរថ្មីខាងត្រិះរិះនិង បច្ចេកវិទ្យា។យើងខ្ញុំក៏បានប្ដេជ្ញាចិត្តថា នឹងជ្រៀបចូលបដិវត្តន៍វិទ្យាសាស្ត្របច្ចេក វិទ្យា ៤.០ នេះកាន់តែឆាប់កាន់តែល្អ។យើងខ្ញុំនឹងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធម៉ាស៊ីន ជឿនលឿនលើពិភពលោក លើកកំពស់គុណភាពផលិតផល កាត់បន្ថយតំលៃ ផលិតផល សំដៅឆ្លើយតបនឹងតម្រូវការរបស់អតិថិជននិងដៃគូ”។

        ការធ្វើអាជីវកម្មតាមបែប Franchise ជានិន្នាការអភិវឌ្ឍន៍ចាំបាច់ក្នុងដំណើរ ការធ្វើពាណិជ្ជភាវូបនីយកម្មសកល។ដោយហេតុនេះ សហគ្រាសវៀតណាមចាំបាច់ត្រូវរៀនសូត្រនិងអនុវត្តនិន្នាការនេះប្រកបដោយប្រកបដោយប្រសិទ្ធភាព៕

TAG
VOV/VOVworld/Made in Vietnam/ពាណិជ្ជសញ្ញា/វៀតណាម/អាជីវកម្ម/Franchise

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត