logo

ក្រសួងសំណង់៖ ជ្រើសរើសអ្នកប្រឹក្សាយោបល់អឺរ៉ុបសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង

2026/1/31 | 08:37:00
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦ របស់ក្រសួងសំណង់ នារសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងសំណង លោក ង្វៀន ដាញ ហ៊ុយ បានឲ្យដឹងថា ក្រសួងកំពុងប្រញាប់ប្រញាលសុក្រឹត្យរបាយការណ៍ស្តីពីយន្តការពិសេស វិធីសាស្ត្រវិនិយោគ និងលក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសអ្នកវិនិយោគលើគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង; រៀបចំកាលវិភាគលម្អិតដើម្បីធានាការចាប់ផ្តើមគម្រោងនៅចុងឆ្នាំ ២០២៦។

«ទាក់ទងនឹងគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង យើងបានជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ពីអឺរ៉ុប។ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Ineco ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់អេស្ប៉ាញ គឺជាសហគ្រាសឈានមុខគេក្នុងការជួយគាំទ្រយើងខ្ញុំក្នុងដំណើរការគ្រប់គ្រងគម្រោង។ ដើម្បីវាយតម្លៃថា តើប្រសិទ្ធភាពនៃគម្រោងមានកម្រិតណា? បញ្ហាបច្ចេកទេសយ៉ាងដូចម្តេច? បញ្ហាបច្ចេកវិទ្យាយ៉ាងដូចម្តេច? »។

អនុរដ្ឋមន្ត្រីក្រសួងសំណង់ ង្វៀន ដាញ ហ៊ុយ ជាអធិបតីនៃសន្និសីទសារព័ត៌មាន។ រូបថត៖ ហាញ៉ោ/VOV1

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ក្រសួងសំណង់បានបញ្ជាក់ថា នៅឆ្នាំ២០២៦ ក្រសួងនឹងបន្តផ្តោតលើគោលដៅស្នូល ដូចជា៖ ការបង្កើតផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រ ដាក់ពង្រាយការវិនិយោគលើខ្សែរថភ្លើងជាតិសំខាន់ៗ និងបង្កើនសមត្ថភាពនៅអាកាសយានដ្ឋាន និងដំណោះស្រាយដើម្បីកៀរគរធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍៕

TAG
VOV/VOVworld/ក្រសួងសំណង់/ប្រឹក្សាយោបល់/អឺរ៉ុប/ផ្លូវដែកល្បឿនលឿន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត