logo

ការហាត់សមព្យុហយាត្រាលើកទី៣៖ ផែនយានជំនិះពិសេសថ្មីបង្ហាញខ្លួន

2025/8/16 | 08:41:50

(VOVWORLD) - ការបង្ហាញខ្លួននៃផែនយានជំនិះពិសេសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម គឺជាចំណុចលេធ្លោនៅឯវគ្គហាត់សមព្យុហយាត្រាលើកទី៣ របស់បណ្ដាកងកម្លាំងដើម្បីត្រៀមសម្រាប់ពិធីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។

នាថ្ងៃទី ១៣ ខែសីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) អនុគណៈកម្មាធិការរៀបចំព្យុហយាត្រានិងក្បួនដង្ហែក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានបើកវគ្គហាត់សមព្យុហយាត្រាលើកទី ៣ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធប្រជាជន។
គណៈប្រតិភូចូលរួមវគ្គហាត់សម។
យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធជាង ១៦.០០០ នាក់បានចូលរួមវគ្គហាត់សមលើកទី ៣។
វគ្គហាត់សមមានពីរផ្នែក៖ អនុវត្តន៍ពិធីការរបស់បក្ស និងរដ្ឋ និងផ្នែកដើរព្យុហយាត្រានិងក្បួនដង្ហែ។
ផែនយុទ្ធជនដើរព្យុហយាត្រាយ៉ាងអង់អាច ឆ្លងកាត់វេទិកាកិត្តិយស។
ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងវគ្គហាត់សមលើកទី ៣ គឺជាលទ្ធផលនៃដំណើរការហ្វឹកហាត់ដោយមិនចេះនឿយហត់របស់យុទ្ធជនទាំងអស់។
ផែនប៉ូលីសជិះសេះចល័ត គឺជាផែនយុទ្ធជនដើរព្យុហយាត្រាចុងក្រោយ មុនពេលអាវុធនិងយុទ្ធភណ្ឌបង្ហាញខ្លួន។
វគ្គហាត់សមលើកទី៣ បន្តនាំយកនូវការសម្ដែងគួរឲ្យចាប់អារម្មណ៍នៃប្រព័ន្ធអាវុធនិងយុទ្ធភណ្ឌទំនើបៗ។
គួរកត់សម្គាល់ថា ផែនយានជំនិះពិសេសប្រយុទ្ធប្រឆាំងភេរវកម្មរបស់កម្លាំងប៉ូលិសពិសេសបានបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គហាត់សម។
រថយន្តពិសេសនេះត្រូវបានបំពាក់ដោយការពាសដែកការពារគ្រាប់កាំភ្លើង និងមធ្យោបាយប្រយុទ្ធជឿនលឿន ដោយមានភាពចល័តខ្ពស់លើគ្រប់សណ្ឋានដី បំពេញភារកិច្ចប្រយុទ្ធប្រឆាំងភេរវកម្ម ការបង្ក្រាបឧក្រិដ្ឋជន និងជួយសង្គ្រោះចំណាប់ខ្មាំង។
លើសពីនេះ ផែនយានយន្តប៉ូលីសចរាចរណ៍ក៏មានការផ្លាស់ប្តូរនៅក្នុងវគ្គហាត់សមលើកទី៣ បើធៀបនឹងវគ្គហាត់សមមុនៗ។
គំរូរថយន្តប៉ូលិសចរាចរណ៍ដែលផលិតដោយវៀតណាម បានជំនួសឲ្យគំរូដែលផលិតដោយបរទេសក្នុងវគ្គហាត់សមលើកនេះ។
តាមផែនការ កងកម្លាំងចូលរួមព្យុហយាត្រានឹងមានវគ្គហាត់សមមួយបន្ថែមទៀតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាលេខ៤ មុននឹងចូលរួមក្នុងការហាត់សមបឋម និងចុងក្រោយនៅទីលាន Ba Dinh។
ប្រធានគណកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ជូនអំណោយដល់យុទ្ធជនដែលចូលរួមវគ្គហាត់សម។

TAG
VOV/VOVworld/ហាត់សម/ព្យុហយាត្រា/វៀតណាម/អបអរសាទរ/៨០ឆ្នាំ/ទិវាបុណ្យជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត