logo

ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ

2023/4/14 | 11:27:44

(VOVWORLD) - ដោយការស្កែន QR កូដតែប៉ុណ្ណោះ ភ្ញៀវទេសចរនឹងងាយស្រួលទិញសំបុត្រ ចូលខ្លោងទ្វារ ហើយទទួលបានព័ត៌មានពេញលេញ និងលម្អិតដោយទាំងរូបភាព និងវីដេអូឃ្លីបខ្លីៗអំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានានៅរដ្ឋធានីហាណូយ។

ឥឡូវនេះ ប្រជាជនអាចទទួលបានបទពិសោធន៍និងស្វែងយល់ពីព័ត៌មាន យ៉ាងាយស្រួលអំពីតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំង ថាំងឡុង។
ដោយគ្រាន់តែប្រើស្មាតហ្វូនប៉ុណ្ណោះ បន្ទាប់ពីទាញយកកម្មវិធី និង ស្កែន QR កូដ ភ្ញៀវអាចទិញសំបុត្រ ស្តាប់សំឡេងអត្ថាធិប្បាយ និងចូលមើលទិន្នន័យពាក់ព័ន្ធផ្សេងៗទៀត។
QR កូដមានប្រជាប្រិយភាពខ្ពស់ ដែលជួយភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ អាចទស្សនានិងស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលបានយ៉ាងងាយស្រួល។
 ភ្ញៀវទេសចរក៏អាចប្រើប្រាស់ឧបករណ៍ទំនើបៗនៅទីនេះយ៉ាងងាយស្រួល ដើម្បីស្វែងយល់អំពី

ព្រះបរមរាជវាំង ថាំងឡុង រដ្ឋធានីហាណូយ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
(ឃ្លីបឧទាហរណ៍៖ Duc Anh/VOV5)

សម្ព័ន្ធយុវជនណែនាំប្រជាជនឱ្យចូលរួមដំណើរទស្សនាតាមទម្រង់ការពិត សិប្បនិម្មិតនៅព្រះបរមរាជវាំង ថាំងឡុង។
 

ដោយមិនត្រូវការវ៉ែនតាការពិតសិប្បនិម្មិតនោះទេ អ្នកទស្សនា អាចប្រើ

ស្មាតហ្វូនដើម្បីចូលរួមដំណើរទេសចរណ៍នេះ តាមរយៈការស្កែន QR កូដ ប៉ុណ្ណោះ។ (ឃ្លីបឧទាហរណ៍៖ Duc Anh/VOV5)

នៅសង្កាត់ Hang Trong វិហារ Nam Huong ដែលជាទីកន្លែងតាំងបង្ហាញប្រភេទ គំនូរប្រជាប្រិយ Hang Trong ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលបាន ភ្ជាប់ QR កូដ ដើម្បីបង្កភាពងាយស្រួលដល់អ្នកទស្សនា។ (រូបថត៖ ទ្វារចូលផ្ទះតាំង បង្ហាញនៅវិហារ Nam Huong ដែលមានលេខកូដ QR ព្យួរនៅខាងឆ្វេង)។
ភ្ញៀវទេសចរបរទេសស្កែនកូដ QR នៅកេរ្តិ៍ដំណែលមួយកន្លែងនៅសង្កាត់ Hang Trong។ (រូបថត៖ VOV)
កូដ QR នៅខ្លោងទ្វារវិហារ Vu Thach លើវិថី Ba Trieu។
ទន្ទឹមនឹងការតភ្ជាប់តាមរយៈ QR កូដ នៅតាមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រល្បីៗ ក៏ត្រូវបានកែលម្អតំបន់តាំងបង្ហាញ ជាមួយនឹងប្រព័ន្ធអេក្រង់អេឡិចត្រូនិច ធ្វើអន្តរកម្ម ដោយផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសកាន់តែច្រើន។ (រូបថត៖ តំបន់តាំងបង្ហាញនៅ Van Mieu ត្រូវបានបំពាក់អេក្រង់ប៉ះ ដោយមានឯកសារ ប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន)។
ជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌រាប់ពាន់កន្លែងនៅរដ្ឋធានីហាណូយ ការអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាទំនើប ទន្ទឹមនឹងការអភិរក្ស និងពង្រីកតម្លៃដែលមាន ស្រាប់ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិកាន់តែច្រើនឡើងៗ។

TAG
VOV/VOVworld/ទេសចរណ៍/បច្ចេកវិទ្យា/ឌីជីថល/រដ្ឋធានី/ហាណូយ/កេរ្តិ៍ដំណែល/QR កូដ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត