logo

ក្លិបចម្រៀងប្រជាប្រិយ៍” Non ba tam”

2014/4/18 | 07:44:17

សហគមន៍ដើរតួនាទីសំខាន់ក្នុងការអភិរក្សបេតិកភណ្ឌ
វប្បធម៌អរូបីរ៍និងពង្រីករាល់តំលៃវប្បធម៌នោះក្នុងជីវភាព
សង្គម។នៅប្រទេសវៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅមាន
ក្លិបសិល្បះមិនជំនាញមួយចំនួនត្រូវបានបង្កើតឡើង
ដោយមានការចូលរួមរបស់អ្នកចូលចិត្តបទច​ម្រៀងប្រជាប្រិយ៍។ ក្លិបច​ម្រៀង
ប្រជាប្រិយ៍​” Non ba tam”នៅសង្កាត់ Lang Thuongខ័ណ្ឌ  Dong Da ទីក្រុង
ហាណូយជាក្លិប១ដូច្នេះ។

Vovworld-ទំនុកច​ម្រៀងប្រជាប្រិយ៍ដែលនិច្ចកាលលាន់រន្ទឺឡើងនៅក្នុងបរិវេណ
នៃមណ្ឌលកេរ្តិ៍ដំ ណែល១នៅវិថី Phao Dai Langជាស្នូរសំលេងជិតស្និទជាមួយ
ប្រជាជននៅសង្កាត់ Lang Thuong។នេះជាកន្លែងធ្វើជីវភាពនៃ ក្លិបច​ម្រៀង
ប្រជាប្រិយ៍​” Non ba tam”។យប់ណាក៍ដូចជាយប់ណាដែរបណ្តាសមាជិកក្លិប
មកបង្រៀនច្រៀងនៅទីនេះ។ប្រការគួរឲ្យចាប់អារម្មណ៍គឺសកម្មភាពសិល្បះ
នេះបានទាក់ទាញការចូលរួមរបស់ជនជាច្រើននាក់ជាពិសេសគឺបណ្តាជនចាស់
ជរា។លោកតា Nguyen Van Tung អ្នកសង្កាត់១រូបអោយដឹងថា៖“  ក្លិបច​ម្រៀង
ប្រជាប្រិយ៍​ Non ba tam ត្រូវបានបង្កើតឡើងដោយ  លោកBui Duc Ken  និង
លោកស្រី Nguyen Thi Hong Tham។សមាជិកសមាជិកាភាគច្រើនជានារីក្នុង
សង្កាត់។តាំងពីពេលច្ងៃបង្កើតមកសកម្មភាពនៃក្លិបត្រូវបានអភិវឌ្ឍន៍ខ្លាំងពី១
ថ្ងៃទៅ១ថ្ងៃ។“

                    

បណ្តាសមាជិកាក្នុងពិធីរៀនច្រៀងបទចម្រៀង១(រូបថត​VNA)

ប្រធានក្លិបលោកស្រី Nguyen Thi Hong Thamចែករំលែកថា៖នាគ្រាដំបូងខ្ញុំមាន
បំណងប្រមូលបណ្តាជនចូលចិត្តច្រៀងចម្រៀងប្រជាប្រិយ៍ដើម្បីហ្វឺកហាត់ទៅ
សំដែងសិល្បក្នុងឱកាសពិធីបុណ្យនានានៅក្នុងសង្កាត់តែប៉ុណ្ណោះ។បន្ទាប់ពីការ
ជោគជ័យដែលទទួលបាននៅកម្មវិធីសិល្បះជនជាច្រើននាក់បានសុំចូលរួមក្លិប។លោកស្រីរំលឹកឡើងវិញថា៖“ នាគ្រាដំបូងក្លិបមានសមាជិករាប់សិបនាក់តែ
ប៉ុណ្ណោះ។សមាជិកទាំងឡាយជាអ្នកសង្កាត់ Lang Thuong។បន្ទាប់ពី​ការជោគជ័យនៃ
ក្លិប​ជនជាច្រើននាក់មកពីសង្កាត់និងខ័ណ្ឌផ្សេងទៀតបានសុំមកចូលរួមដែរ។  “
រហូត​មកដល់ពេលនេះចំនួនសមាជិកក្លិបបានកើនដល់៥០នាក់។ក្នុងដំណើរអភិវឌ្ឍ
ន៍របស់ខ្លួន​​សកម្មភាពនៃក្លិបកាន់តែបានបើកទូលាយ។ក្រៅពីការច្រៀងបទចម្រៀង
 Quan ho សមាជិកសមាជិកាទាំងឡាយនៅហ្វឺកហាត់ច្រៀង Cheo –cai luong –
chau van ទៀតផង។លោកស្រីNguyenThi Hien សមាជិកាក្លិប១រូបចែករំលែកថា៖
“  ខ្ញុំចូលចិត្តចូលរួមថ្នាក់រៀន ច្រៀងបទចម្រៀង Quan hoណាស់។ថ្ងៃណាមិនបានមក
ដល់ក្លិបខ្ញុំមានអារម្មណ៍ព្រួយយ៉ាងខ្លាំង។   “

​​​​​​​​​​​​​​​​                    

រូបថត​VNA

៦ឆ្នាំមិន​មែនជាពេល​វេលាយូរទេ។ប៉ុន្តែសកម្មភាពរបស់ក្លិបបានមានកំលាំងរីក
រាលដាលដ៍ទូលំទូលាយក្នុងសហគមន៍បណ្តាសមាជិកក្លិបបានចូលរួមពិធីបុណ្យ
និងដណ្តើមបានពានរង្វាន់ជាច្រើននៅការប្រឡងច្រៀងបទចម្រៀងប្រជាប្រិយ៍
និងកម្មវិធីសិល្បះនៃទីក្រុង​ហាណូយ។ពូកគេនៅថែមទាំងទទួលបានការលើកសរ
សើរពីអ្នកទស្សនាទៀតផង​៕

TAG
VOV WORLD/ក្លិបចម្រៀងប្រជាប្រិយ៍” Non ba tam”/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត