logo

កសិករចេះធ្វើម៉ាស៊ីនជួយសហគមន៍អភិវឌ្ឍន៍សេដ្ធកិច្ច

2015/6/4 | 08:10:24
(VOV)_ដោយសារមានការឧស្សាហ៍ព្យាយាមនិងច្នៃ
ប្រឌិតនោះ​​លោ​ក​ ​​​Bui Do Hau​ នៅឃុំ Bich Hoa ស្រុក​​
 Thanh Oai​ ក្រុង Ha Noi បានបង្កើតប្រកបដោយ​ជោគ​
ជ័យនូវម៉ាស៊ីនកែច្នៃកសិផលនិងម្ហូបអាហារ។ ជាពិសេស
ការផ្តើមគំនិតបង្កើតម៉ាស៊ីនចំហុយបាញ់កួនបាញ់ត្រាង
និងសសៃ Phoស្វ័យប្រវត្តរបស់លោកនោះ

        (VOV)_ដោយសារមានការឧស្សាហ៍ព្យាយាមនិងច្នៃប្រឌិតនោះ​​លោ​ក​ ​​​Bui Do  
Hau​ នៅឃុំ Bich Hoa ស្រុក​​ Thanh Oai​ ក្រុង Ha Noi បានបង្កើតប្រកបដោយ​ជោគ​
ជ័យនូវម៉ាស៊ីនកែច្នៃកសិផលនិងម្ហូបអាហារ។ ជាពិសេសការផ្តើមគំនិតបង្កើតម៉ា
ស៊ីនចំហុយបាញ់កួនបាញ់ត្រាងនិងសសៃ Phoស្វ័យប្រវត្តរបស់លោកនោះបាន​
ជួយក្រុមអ្នកធ្វើនំបញ្ចុកនិងនំផ្សេងៗបង្កើនទិន្នផលនិងគុណភាពឡើងជាច្រើន
លើក។

បាញ់ត្រាងជាមុខម្ហូបពិសេសរបស់វៀតណាម(http://www.banhdanem.com.vn)


        នៅឃុំ Bich Hoa ស្រុក Thanh Oai ក្រុង Ha Noi​ អ្នកណាក៏​ស្គាល់​ដល់​​​​លោក​
 Bui Do Hau ជា​អ្នកដែលបង្កើតម៉ាស៊ីន​ផលិត​​​​​នំបញ្ចុកបាញ់កួននិងបាញ់​ត្រាង​។
 ​គេគោរពរាប់អាន​លោក​យ៉ាងខ្លាំងដោយសារលោកបានរួមចំណែកជួយ​
ប្រជា​ពល​រដ្ឋ​​កាត់បន្ថយភាពក្រីក្រជាបណ្តើរៗហើយឈានឡើងធ្វើមានបាន។

        ក្រោយចេញពីកងទ័ពនាឆ្នាំ១៩៨១លោក Hau វិលត្រឡប់​មកស្រុកវិញ​ហើយ​
ប្រកបរបរធ្វើនំបញ្ចុកបាញ់កួននិងបាញ់ត្រាងតាមប្រពៃណី។ ​ធ្វើតាម​របៀបចាស់គឺពលករនឿយហត់ណាស់​និងរកចំណូយមិនសូវខ្ពស់ឡើយ។​ ដោយហេតុនោះលោក Hau បានប្តេជ្ញាចិត្តធ្វើការស្រាវជ្រាវអំពីវីធីបង្កើតម៉ាស៊ីន​ផលិតនុំបញ្ចុក។ 
ក្រោយរយៈប៉ុន្មានឆ្នាំត្រិះរិះនិងធ្វើសាកពិសោធន៍មកនាឆ្នាំ​១៩៨៩លោកបានបង្កើត
ឡើងម៉ាស៊ីនផលិតនុំបញ្ចុកបាញ់កួន​ដើមដំបូង។​ លោក Bui Do Hau រៀបរាប់ថា

        រូបខ្ញុំផ្ទាល់ក៏មិនគិតថាខ្លួនអាចធ្វើបានយ៉ាងដូចច្នេះដែរ។​គ្រាន់តែដោយសារ​ខ្ញុំ
ធ្វើការច្រើនទើបវាក្លាយទៅជាការច្នៃប្រឌិតទេ។ ពេលវេលាសំរាប់ធ្វើម៉ាស៊ីននេះគឺ
យូរណាស់។មានពេលខ្លះស្មានថាមិនអាចសំរេចជោគជ័យបានឡើយ។ នាគ្រាលំ
បាកមិត្តភ័គ្រខ្ញុំជួយខ្ចីប្រាក់ពីធនាគារដើម្បីដំឡើងម៉ាស៊ីននេះ។

          ម៉ាស៊ីនផលីតនំបញ្ចុកបាញ់កួនដោយលោក Hau បង្កើតនោះត្រូវការពលករតែ
៣នាក់សំរាប់បញ្ជាប៉ុណ្ណោះតែទិន្នផល​របស់វាស្មើនឹងមនុស្ស២០នាក់​ធ្វើ​ដោយ​ដៃ។​ 
ក្រៅពីផ្តល់ទិន្នផលខ្ពស់ម៉ាស៊ីនរបស់លោក Hauនៅធានាគុណភាព​អនាម័យ​ផលិត​
ផលទៀតផង។

        ម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួនដើមដំបូងរបស់លោក Hau​ ត្រូវបានបង្កើតនា​ឆ្នាំ​​
១៩៨៩ហើយរហូតដល់សព្វថ្ងៃនេះវាបាន​ផលិតទូលំទូលាយក្នុង​​​ទូ​ទាំង​

​​​​ប្រ​ទេស​​។​​ ​​ដោយឡែកនៅឃុំ Bich Hoa មានម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួន​ចំនួន៦០
គ្រឿងហើយ​បង្កើតការងារធ្វើនិងចំណូលស្ថិរភាពជូនពលករចំនួន៦០០​នាក់។​ លោក
 Nguyen Van Thoa នៅភូមិ Thanh Luong ឲ្យដឹងថា​ក្រួសារ​លោក​វិនិយោគប្រាក់ចំនួន
៤០លានដុងសំរាប់ទិញម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួន១​គ្រឿង។ ក្នុងរយៈពេល១
ម៉ោងម៉ាស៊ីនផលិតបាននំបញ្ចុកចំនួន២០០គីឡូក្រាម។ បើធ្វើបាញ់ត្រាងគឺបាន១០០
គីឡូក្រាម។លោកឲ្យដឹងថា

        កាលពីមុនជំនាន់ដូនតាធ្វើបាញ់ដោយដៃ។ ឥឡូវ​ដោយសារមាន បចេ្ចកទេស
មានលោក  Hau ជាជំនាញការដំឡើងម៉ាស៊ីនជួយបងប្អូន សំចៃពេល និងកំលាំង
ធ្វើពលកម្ម។ ម៉ាស៊ីន​ដើរដោយភ្លើងវាជួយបង្កើន​ទិន្នផល​​យ៉ាងច្រើន។​

        មិនត្រឹមតែប៉ុណ្ណោះម៉ាស៊ីនរបស់លោក Hau ត្រូវបានបងប្អូនអណិកជនវៀត
ណាមយកទៅទ្វីបអឺរ៉ុបទ្វីបអាមេរិកនិង​អូស្ត្រាលី​ដើម្បីផលិតនំបញ្ចុកនិងបាញ់​កួន
​ទៀតផង។​ តាមលោក​Nguyen Van Tam ប្រធានសមាគមកសិករឃុំ Bich Hoa ថា
គិត​តាំង​​ពិពេលមានម៉ាស៊ីនផលុតនំបញ្ចុកបាញ់កួន​ដោយ​លោក​ Hau ​ធ្វើឡើង​នោះ
គឺជីវភាពរស់នៅរបស់អ្នកឃុំត្រូវបាន​លើក​ស្ទួយ​យ៉ាងខ្លាំងក្លា។​ ក្នុងឃុំមាន​បងប្អូន
ប្រមាន៦០០នាក់​ប្រកប​មុខរបរនេះ។ ​ជារៀងរាល់ថ្ងៃពលករម្នាក់អាចរក​បាន
ចំណូល​ពី៣សែនដល់៥សែនដុង។ ​ម្យ៉ាងទៀតមុននេះការផលិតនំបញ្ចុក​បាញ់កួន
ដោយដៃវាប្រើធ្យូងថ្មហ្គាសឧសដែលបណ្តលឡើងការបំពុលបរិស្ថានយ៉ាងខ្លាំង។ 
ឥឡូវការប្រើអគ្គីសនីបានជំនះពុះពារលើបញ្ហានេះ។

        បចេ្ចកវិទ្យានិងបទពិសោធន៍ដែលលោក Hau ប្រើប្រាស់ក្នុងការដំឡើង​ម៉ាស៊ីន
នោះបានជួយបងប្អូនកសិករបន្ធូបន្ថយកំលាំងពលកម្មយ៉ាងច្រើន។ ស្តីពី​គុណភាព
ម៉ាស៊ីនគឺល្អទំនើបហើយខ្សែសង្វាក់ផលិតនំបញ្ចុកបាញ់កួននេះបាននាំមក​នូវ
ប្រសិទ្ធិភាព​សេដ្ឋកិច្ចហើយបងប្អូនកសិករពេញចិត្តណាស់។

        ដោយសារការប្រឹងប្រែងឆ្នៃប្រឌិតរបស់ខ្លួនលោក Bui Do Hau ត្រូវបាន​ក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទជូនសញ្ញាប័ត្រ​កសិករឆ្នៃប្រឌិតរដ្ឋជូន​កិត្តិនាម​គំរូឆ្នៃ
ប្រឌិតនិងពានរង្វាន់មាសកសិកម្មវៀតណាម។ រីឯចំពោះរូបលោក    សុភមង្គលធំ
ជាងគេគឺ​ផលិតលរបស់លោកបានរួមចំណែកជួយ​ប្រជាកសិករ​កាត់បន្ថយ​កំលាំង
ពលកម្មនិងឈានឡើងរកស៊ីមានបាន៕

TAG
កសិករចេះធ្វើម៉ាស៊ីនជួយសហគមន៍អភិវឌ្ឍន៍សេដ្ធកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត