logo

កសិករវ័យក្មេងក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ

2025/2/2 | 08:00:00
(VOVWORLD) - យុវជនជាច្រើននៅតំបន់ជនបទកំពុងចាប់ផ្តើមអាជីវកម្មពីផលិតផលកសិកម្ម និងវត្ថុធាតុដើមដែលមានស្រាប់នៅស្រុកកំណើត។ មនុស្សជាច្រើនបានទទួលជោគជ័យ ដោយបានកសាងម៉ាកយីហោផលិតផលដ៏មានកិត្យានុភាពនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

អ្នកប្រើប្រាស់ក្នុងស្រុក និងបរទេសជាច្រើនបានស្គាល់ដល់ផលិតផលដែលធ្វើពីសសៃននោង ដូចជា៖ អេប៉ុងងូតទឹក ប្រដាប់សត្វចិញ្ចឹម... ដោយមានម៉ាកយីហោ "Mr. Muop" (លោកននោង) របស់ក្រុមហ៊ុនចំកាត់ Green Is Gold។ លោក Do Dang Khoa នៅខេត្ត Dong Thap គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះ។ លោកនិងសហការីទទួលបានការឧបត្ថម្ភពីកម្មវិធី "ចាប់ផ្ដើមអាជីវកម្មបៃតង" របស់មជ្ឈមណ្ឌលស្រាវជ្រាវអាជីវកម្ម និងគាំទ្រសហគ្រាស។

សហគ្រិនវ័យក្មេង Do Dang Khoa។ (រូបថត៖ VOV)

បច្ចុប្បន្ននេះ ក្រៅពីការផលិតនូវផលិតផលពីសសៃននោង ក្រុមហ៊ុនរបស់ លោក Khoa បានចាប់ផ្តើមធ្វើផលិតផលពីសំបកពោត ត្រកៀត ដើម្បីធ្វើពិពិធកម្មផលិតផល និងប្រើប្រាស់ធនធានក្នុងស្រុកកាន់តែច្រើន។ លោក Do Dang Khoa បានឲ្យដឹងថា៖

“វៀតណាមជាប្រទេសកសិកម្មដែលមានប្រៀបខ្លាំងខាងធនធានក្នុងស្រុក។ នៅពេលដែលខ្ញុំជ្រើសរើសត្រឡប់ទៅស្រុកកំណើតវិញ ខ្ញុំបានគិតថា ខ្លួនត្រូវធ្វើអ្វីមួយដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក ដូចជាមនុស្ស និងវត្ថុធាតុដើមដែលមានស្រាប់របស់ប្រជាកសិករ។ ពីនោះ គួបផ្សំជាមួយចំណេះដឹងរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម បង្កើតផលិតផលដែលមានតម្លៃខ្ពស់ និងនាំមកនូវប្រាក់ចំណេញកាន់តែខ្ពស់”។

ដូចលោក Do Dang Khoa ដែរ លោក Dang Khanh Duy អគ្គនាយកក្រុមហ៊ុនចំកាត់ Tan នៅស្រុក Hoa Thanh ខេត្ត Tay Ninh បានជ្រើសរើសទៅតំបន់ជនបទខេត្ត Tay Ninh ដើម្បីចាប់ផ្តើមអាជីវកម្មជាមួយផលិតផលប្រពៃណីក្នុងស្រុក នោះគឺបាញ់ត្រាង និង អំបិលម្រេច។ លោក Duy បាននិយាយថា បាញ់ត្រាងរបស់ប្រជាជន Tay Ninh តាំងពីច្រើនជំនាន់មកហើយត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ ឥឡូវនេះប្រសិនបើចង់នាំចេញ ត្រូវតែកែលម្អទម្រង់និងគុណភាពជាមុនសិន។ លោក Duy បានស្រាវជ្រាវ និងរៀបចំផលិតកម្មដើម្បីបង្កើតបាញ់ត្រាងម៉ាក "Tan Nhien" ដែលស្តើង ទន់ ស្វិត ហើយមិនចាំបាច់ជ្រលក់ក្នុងទឹកពេលបរិភោគនោះទេ។ លោក Dang Khanh Duy បានឲ្យដឹងថា៖

“ខ្ញុំបានវិនិយោគ និងអនុវត្តន៍ដំណើរការផលិតកម្មទំនើបដើម្បីធ្វើផលិតផលបាញ់ត្រាង Tan Nhien។ ដូច្នេះហើយ គុណភាពផលិតផលកាន់តែប្រសើរ បំពេញតាមតម្រូវការទីផ្សារដែលមានស្ដង់ដារតឹងរឹង តាមនោះធ្វើឱ្យការនាំចេញកាន់តែងាយស្រួលជាង”។

ការផលិតបាញ់ត្រាងនៅក្រុមហ៊ុន Tan Nhien។ រូបថត៖ VOV

បច្ចុប្បន្ន ក្រុមហ៊ុនចំកាត់ Tan Nhien ក៏ជួយយុវជនក្នុងស្រុកចាប់ផ្តើមអាជីវកម្ម និងនាំយកទៅទីផ្សារនូវផលិតផលដូចជា៖ អំបិល Nhat Vi បាញ់ត្រាងលាយ Nhat Vi... ផលិតផលទាំងនេះ រួមជាមួយបាញ់ត្រាង Tan Nhien បច្ចុប្បន្នមានវត្តមាននៅទីផ្សារកូរ៉េខាងត្បូង ជប៉ុន អាមេរិក និងចិន តាមរយៈការនាំចូលផ្លូវការ។

សិប្បការិនីភោជនីហារ Bui Thi Suong បានឲ្យដឹងថា លោកស្រីបាន

ឃើញមេចុងភៅវ័យក្មេងជាច្រើន ដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយប្រើប្រាស់ផលិតផលពីស្រុកកំណើតរបស់ពួកគេ៖

“តែងតែមានប្រការដ៏ថ្មីថ្មោងពីសំណាក់យុវជន តាំងពីផ្នត់គំនិតរហូតដល់ការងារដែលពួកគេធ្វើ។ តែងតែមានប្រភពថាមពលវិជ្ជមានថ្មីដើម្បីធ្វើឱ្យផលិតផលប្រចាំមូលដ្ឋាន ឬផលិតផល OCOP ចូលទៅក្នុងជីវភាពជាក់ស្ដែងរបស់ប្រជាជនវៀតណាម ដើម្បីបម្រើភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេស”។

យោងតាមអ្នកជំនាញសេដ្ឋកិច្ច Pham Chi Lan យុវជនមានការផ្លាស់ប្ដូរកាន់តែវិជ្ជមានក្នុងការត្រិះរិះ ការយល់ដឹង ចាប់ផ្តើមអាជីវកម្មដោយក្លាហាន និងបំពេញតម្រូវការថ្មីនៃជីវភាព។ ទន្ទឹមនឹងនោះ ក្នុងការចាប់ផ្តើមអាជីវកម្ម ជួរសហគ្រិន-កសិករវ័យក្មេង កាន់តែយកចិត្តទុកដាក់ពិសេសចំពោះកត្តា "បៃតង" ចាប់ពីវត្ថុធាតុដើមរហូតដល់ការផលិត និងការប្រើប្រាស់។

“សហគ្រិនវ័យក្មេងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការច្នៃប្រឌិត ដោយត្រូវអនុវត្តន៍បច្ចេកវិទ្យាថ្មី ប្រព័ន្ធគ្រប់គ្រងថ្មី ឬវិធីធ្វើថ្មី ហើយគេមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ សមត្ថភាពក្នុងការធ្វើពាណិជ្ជកម្មផលិតផលគឺជាចំណុចសំខាន់មួយនៅក្នុងលក្ខខណ្ឌទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន ក៏ដូចជាការផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់ផងដែរ”។

ផលិតផលជាច្រើនត្រូវបានផលិតចេញពីកិច្ចខិតខំប្រឹងប្រែង និងបញ្ញារបស់សហគ្រិន-កសិករវ័យក្មេងដូចជា៖ ទឹកដមផ្កាដូង Sokfarm ទឹកដមដូង Vietnipa នំក្រឡុក Tu Bong ម្សៅបន្លែ Quang Thanh ... បានក្លាយជាផលិតផលដែលធ្លាប់ស្គាល់សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងបរទេស តាមនោះរួមចំណែកនាំទំនិញវៀតណាមឆ្ពោះទៅពិភពលោក៕

TAG
VOV/VOVworld/កសិករ​/សហគ្រិន/វ័យក្មេង/នវានុវត្តន៍/បច្ចេកវិទ្យា/កសិកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត