logo

កសាងកសិកម្មវៀតណាមដ៏សម្បូរណ៍រុងរឿង

2025/12/31 | 11:51:19
(VOVWORLD) - កំណើន GDP នៃវិស័យទាំងមូលសម្រេចបានប្រហែល ៣,៧-៣,៩២%; ចំណូលនាំចេញកសិ រុក្ខ និងជលផលត្រូវបានប៉ាន់ប្រមាណមានចំនួន ៧០ ពាន់លានដុល្លារ; អតិរេកពាណិជ្ជកម្មលើសពី ២០ ពាន់លានដុល្លារ; ឃុំជិត ៨០% បានបំពេញតាមស្តង់ដារជនបទថ្មី។

 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ Lai Hoa/VOV)

នារសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់វិស័យកសិកម្មនិងបរិស្ថានក្នុងឆ្នាំ ២០២៥ ដំណាក់កាល ២០២១-២០២៥ និងដាក់ពង្រាយផែនការសម្រាប់ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា នៅឆ្នាំ ២០២៥ វិស័យកសិកម្ម និងបរិស្ថានបានប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនដែលមិនអាចទាយទុកជាមុនបាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែវិស័យកសិកម្ម និងបរិស្ថាននៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ច។ គោលដៅទាំង ៩/៩ ដែលរដ្ឋាភិបាលបានកំណត់ ត្រូវបានសម្រេច។ កំណើន GDP នៃវិស័យទាំងមូលសម្រេចបានប្រហែល ៣,៧-៣,៩២%; ចំណូលនាំចេញកសិ រុក្ខ និងជលផលត្រូវបានប៉ាន់ប្រមាណមានចំនួន ៧០ ពាន់លានដុល្លារ; អតិរេកពាណិជ្ជកម្មលើសពី ២០ ពាន់លានដុល្លារ; ឃុំជិត ៨០% បានបំពេញតាមស្តង់ដារជនបទថ្មី។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យក្រសួងកសិកម្ម និងបរិស្ថានបន្តច្នៃប្រឌិតផ្នត់គំនិត ខិតខំធ្វើសកម្មភាព និងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការកសាងវិស័យកសិកម្មដ៏សម្បូរណ៍រុងរឿង កម្លាំងកសិករមានបាន  មុខមាត់ជនបទដ៏ស៊ីវិល័យ ទំនើប និងបរិយាកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ/កសិកម្ម/បរិស្ថាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត