logo

កសាងទីក្រុងហាណូយជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ

2026/3/20 | 06:40:02
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម ទើបតែចុះហត្ថលេខានិងចេញផ្សាយ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពី "កសាងនិងអភិវឌ្ឍន៍ទីក្រុងហាណូយក្នុងយុគសម័យថ្មី"។
ទន្លេក្រហមត្រូវបានកំណត់ជាអ័ក្សបៃតង ដែលជាអ័ក្សទេសភាពនៃទីក្រុងហាណូយ (រូបថត៖ VOV)

សេចក្តីសម្រេចចិត្តនេះ បានដាក់ចេញទស្សនៈចំនួនប្រាំសម្រាប់អភិវឌ្ឍន៍រដ្ឋធានីក្នុងរយៈពេលខាងមុខ ក្នុងនោះអះអាងថា ទីក្រុងហាណូយគឺជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ ជាមជ្ឈមណ្ឌលស្ថាបនា ដើរតួនាទីនាំមុខគេក្នុងការបង្កើតគំរូអភិវឌ្ឍន៍ និងការត្រិះរិះអភិវឌ្ឍន៍ថ្មី...។

សេចក្តីសម្រេចចិត្តនេះកំណត់គោលដៅថា នៅឆ្នាំ ២០៣៥ រដ្ឋធានីហាណូយនឹងក្លាយជាទីក្រុងបៃតង ឆ្លាតវៃ និងទំនើប ជាការរួមបញ្ចូលគ្នាលក្ខណៈវប្បធម៌ប្រណិតផូរផង  ចូលរួមសហគមន៍អន្តរជាតិកាន់តែស៊ីជម្រៅ ជាមួយនឹងការប្រកួតប្រជែងខ្ពស់ ស្ថិរភាពនយោបាយ និងសង្គម; ជាទីក្រុងសន្តិភាព ប្រជាជនមានសុភមង្គល និងជាគោលដៅសុវត្ថិភាព រួសរាយរាក់ទាក់ និងទាក់ទាញ។ នៅឆ្នាំ២០៤៥ ទីក្រុងហាណូយនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមជ្ឈមណ្ឌលប្រមូលផ្តុំនៃចំណេះដឹងនិងបច្ចេកវិទ្យា; ប្រជាជនមានគុណភាពរស់នៅខ្ពស់ សង្គមអរិយធម៌ សុវត្ថិភាព គួរជាទីរស់នៅប្រកបដោយសុភមង្គល។ ឆ្ពោះទៅខួបលើកទី ១០០ នៃទិវារំដោះរដ្ឋធានី (១៩៥៤-២០៥៤) និងនៅឆ្នាំ ២០៦៥៖ ទីក្រុងហាណូយនឹងក្លាយជាទីក្រុងសកលមួយដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់ និងប្រកបដោយចីរភាព ដែលស្ថិតក្នុងក្រុមរដ្ឋធានីដែលមានគុណភាពរស់នៅនិងសុភមង្គលខ្ពស់នៅក្នុងពិភពលោក៕

TAG
VOV/VOVworld/កសាងទីក្រុងហាណូយ/មជ្ឈមណ្ឌល/នយោបាយ/រដ្ឋបាលជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត