logo

កសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” នៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ

2025/12/29 | 11:20:40

(VOVWORLD) - នៅរសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១។ មជ្ឈមណ្ឌលនេះគឺជាកន្លែងប្រមូលព័ត៌មាន ពីមូលដ្ឋានទិន្នន័យជាតិ   ក្លាយជាកន្លែងសម្រាប់រួមបញ្ចូល សមកាលកម្ម រក្សាទុក ចែករំលែក សម្របសម្រួល និងវិភាគទិន្នន័យ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យមជ្ឈមណ្ឌលទិន្នន័យជាតិអនុវត្តទិសដៅសំខាន់ៗចំនួនប្រាំយ៉ាងហ្មត់ ចត់ ដោយផ្តោតលើការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” ពិតប្រាកដនៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ;  ជា “ខួរក្បាល” ដែលបម្រើដោយផ្ទាល់ និងមានប្រសិទ្ធភាពដល់ភាពជាអ្នកដឹកនាំ ការបញ្ជាណែនាំ និងការគ្រប់គ្រងរបស់បក្សនិងរដ្ឋ និងសកម្មភាពរបស់សង្គមទាំង មូល។

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV)

“ជម្រុញល្បឿននៃការបង្កើត ការតភ្ជាប់ ស្តង់ដារភាវូបនីយកម្ម ការសម្អាត ការគ្រប់គ្រងទិន្នន័យ ដើម្បីបង្កើនតម្លៃរបស់ទិន្នន័យ។ ត្រូវបង្កើតជារូបរាងមូលដ្ឋានទិន្នន័យរួមបញ្ចូលថ្នាក់ជាតិក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយភ្ជាប់ឃ្លាំងទិន្នន័យពាក់ព័ន្ធ។ ធានាថា ទិន្នន័យរួមបញ្ចូលគ្នាទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃ "ភាពត្រឹមត្រូវ ភាពពេញលេញ ភាពស្អាតស្អំ ភាពស្ថិតស្ថេរ ភាពស៊ីសង្វាក់គ្នា ការតភ្ជាប់ និងការប្រើប្រាស់រួមគ្នា"។  អនុវត្តទិន្នន័យភ្លាមៗ ដើម្បីដាក់ពង្រាយវិបផតថលសេវាសាធារណៈជាតិ ក្លាយជា "ចំណុចបង្អួចតែមួយ" នៅលើវេទិកាមជ្ឈមណ្ឌលទិន្នន័យជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស។

អគ្គលេខាបក្ស លោក តូ ឡឹមក៏បានស្នើឱ្យមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១ ស្រាវជ្រាវ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាពិសេសការគណនាលើពពក បញ្ញាសិប្បនិម្មិត ប្លុកឆេន និងវេទិកាទិន្នន័យរួមគ្នា; កែលម្អបន្តិចម្តងៗនូវការពឹងផ្អែកលើខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកលើប្រទេសបរទេស៕
TAG
VOV/VOVworld/កសាង/មជ្ឈមណ្ឌល/ទិន្នន័យជាតិ/បេះដូង/សេដ្ឋកិច្ចទិន្នន័យ/សង្គមទិន្នន័យ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត