logo

កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម​នៅទីក្រុងហូជីមិញឱ្យក្លាយ​ទៅជា "បង្គោលសើន" នៃការអភិវឌ្ឍ

2026/2/11 | 11:50:40
(VOVWORLD) - នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញឱ្យក្លាយជាកម្លាំងចលករ ជាទីបង្អែកដ៏រឹងមាំសម្រាប់កំណើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ។ រូបថត៖ VOV

ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការបណ្តុះបណ្តាលអ្នកជំនាញហិរញ្ញវត្ថុ ការទាក់ទាញបុគ្គលិកឱ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាពិសេសលើកទឹកចិត្តសហគមន៍ធុរកិច្ចឱ្យចូលរួមដោយម្ចាស់ការ៖ “វិនិយោគិនអន្តរជាតិគួរតែបំពេញការសន្យារបស់ខ្លួនជាបន្ទាន់ ពង្រីកវត្តមានរបស់ពួកគេ ផ្ទេរបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ និងចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងសសរស្តម្ភសំខាន់ៗ ដូចជា អាកាសចរណ៍ នាវាចរណ៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ...។ សហគ្រាសវៀតណាមមិនអាចឈរមួយឡែកបានទេ ជាពិសេសសាជីវកម្មធំៗត្រូវតែធ្វើការជាមួយគ្នា លើកទឹកចិត្ត ប្រកួតប្រជែង និងដើរជួរមុខ ក្នុងការក្លាយជាសមាជិកស្ថាបនិក ដោយប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌលដើម្បីកៀងគរដើមទុនអន្តរជាតិ ចេញមូលបត្របំណុល និងអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ អភិវឌ្ឍន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមទៅជាកម្លាំងចលករ និងជាទីបង្អែកដ៏រឹងមាំសម្រាប់កំណើន ដោយក្លាយជា "បង្គោលសើន" នៃការអភិវឌ្ឍ”

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ VOV

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងដាច់ខាតរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម ដោយបម្រើដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ខណៈពេលដែលខិតខំឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់ និងធ្វើសមាហរណកម្មទៅក្នុងហិរញ្ញវត្ថុសកល៕

TAG
VOV/VOVworld/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម/ទីក្រុងហូជីមិញ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត