logo

កាហ្វេ Giang ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករបន្ទាប់ពីកិច្ចប្រជុំកំពូល អាមេរិក-ស.ប.បកូរ៉េ

2019/3/16 | 09:02:35
(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២ ហាងកាហ្វេ Giang លេខ៣៩វិថី Nguyen Huu Huan រដ្ឋធានីហាណូយ បានទាក់ទាញភ្ញៀវ មកផឹកកាហ្វេយ៉ាងច្រើនកុះករក្នុងប៉ុន្មានថ្ងៃកន្លងទៅ។

  ប្រសូត្រឡើងកាលពីឆ្នាំ១៩៤៦ កាហ្វេស៊ុត Giang ត្រូវបានជ្រើសរើសជាភេជ្ជៈបម្រើក្នុងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិក្នុងឱកាសកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ។ ដោយហេតុនេះ មានភ្ញៀវទាំងជាតិនិងអន្តរជាតិជាច្រើនបានមកដល់កាហ្វេ Giang ដើម្បីទទួលទានរស់ជាតិឈ្ងុយឆ្ងាញ់នៃកែវកាហ្វេស៊ុតពិសេសនេះ។

ក្នុងប៉ុន្មានថ្ងៃនេះ ភ្ញៀវចេញចូលហាងកាហ្វេ Giang ពេញមួយថ្ងៃ។ តាមលោក Nguyen Van Dao (កូនប្រុសលោកតា Nguyen Van Giang) បានអោយដឹងថា៖ បន្ទាប់ពីមានកិច្ចប្រជុំកំពូល ហាងកាហ្វេនេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសគឺអ្នកសារព័ត៌មានអន្តរជាតិ។ បន្ទាប់ពីត្រូវបានផ្សាយលើប៉ូស្តិ៍ទូរទស្សន៍ CNN ភ្ញៀវអន្តរជាតិមកដល់ទីនេះកាន់តែច្រើនឡើងៗ។

នាថ្ងៃធម្មតា ហាងកាហ្វេនេះមានភ្ញៀវប្រមាណ១០០នាក់ ប៉ុន្តែក្នុងឱកាសកិច្ចប្រជុំកំពូល បរិមាណភ្ញៀវបានកើនឡើងពី៤ទៅ៥ដង។ ហើយមានថ្ងៃលក់បានកាហ្វេឡើងដល់ទៅ៧០០កែវ។ចំណុចពិសេសនៃកាហ្វេស៊ុតនៅទីនេះ គឺវាត្រូវបានចម្អិនដោយល្បឿន។ មានមនុស្សជាច្រើនគិតថា កាហ្វេស៊ុតនឹងមានក្លិនឆ្អាប ប៉ុន្តែរស់ជាតិនៃមុខកាហ្វេនេះបានធ្វើអោយគេត្រូវភ្ញាក់ផ្អើល។

កាហ្វេនៅ Giang មាន២ប្រភេទ៖ កាហ្វេស៊ុត និងកាហ្វេស៊ុតកាកាវ។

ការច្នៃប្រឌិតឡើងមុខកាហ្វេស៊ុតគឺស្ដែងចេញពីការខ្វះខាតទឹកដោះគោកាលពីឆ្នាំ១៩៤៦ ហើយលោកតា Giang បានប្រើប្រាស់ស៊ុតមាន់ពណ៌លឿងដើម្បីជំនួសអោយទឹកដោះគោវិញ។ កាហ្វេស៊ុតមិនត្រឹមតែមិនមានក្លិនឆ្អាបប៉ុណ្ណោះទេ ថែមទាំងមានរស់ជាតិឈ្ងុយឆ្ងាញ់និងខ្លាំងទៀតផង។ កាហ្វេ Giang គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាកាហ្វេប្រពៃណីដ៏ល្បីល្បាញទាំង៤នៅរដ្ឋធានីហាណូយរួមមាន “Nhan – Nhi – Di – Giang”។ កាហ្វេស៊ុតតែមួយគត់នេះត្រូវបានច្នៃប្រឌិតឡើងដោយលោកតា Nguyen Van Giang ដែលធ្លាប់ធ្វើជាអ្នកលាយស្រានៅក្នុងសណ្ឋាគារ Metropole កាលពីសម័យអាណានិគមនិយមបារាំង៕


TAG
VOV/VOVworld/Giang/កាហ្វេស៊ុត/វៀតណា​ម/កិច្ចប្រជុំ/អាមេរិក/កូរ៉េ/ភេជ្ជៈ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត