logo

ខិតខំប្រឹងប្រែងការពារព្រៃនៅកណ្តាលមហាព្រៃភ្នំTruong Son

2013/1/10 | 03:46:20

ក្នុងសន្និសីតបូកសរុប៥ឆ្នាំនៃការងារមេព្រៃរៀបចំដោយ 
នាយកដ្ឋានមេព្រៃនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀត
ណាមនាដំណាច់ខែធ្នូឆ្នាំ២០១២លោក Tran Dinh Thien  
កម្មាភិបាលមន្ទីមេព្រៃនៃខែត្រ Thua Thien Hue ជាគំរូ១ក្នុង 
ចំណោមគំរូ៤៧នៅទូទាំងប្រទេសត្រូវបាន​ទទួលលិខិរសរសើរបស់ក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាដោយសារមានស្នាដៃឆ្នើមក្នុងការងារកាពារនិងពង្រីកដើម
ឈើព្រៃនិងទប់ទល់នឹងការឆេះព្រៃ។

​​​​​​​​​​                         

មហាព្រៃភ្នំTruong Son(រូបថត: Internet)

Vovworld-ពន្លឺភ្នែកភ្លឺថ្លានិងសំណើចស្លូតបូតគឺជាចំណាប់អារម្មណ៍ដំបូងរបស់ជនជា
ច្រើននាក់ពេលជួបលោក Tran Dinh Thien។លោករៀបរាប់ថា៖ក្រោយពីបញ្ចប់
សញ្ញាប័តមហាវិទ្យាល័យកសិកម្មរុក្ខាប្រមាញ់Hue ​នាឆ្នាំ២០០៤លោកបានស្ម័គ្រចិត្ត
មក ប្រកបការងារនៅស្រុក A  Luoi  ខេត្តThua ThienHueនេះដែលជាស្រុក១ក្នុង
ចំណោមស្រុកក្តៅគគុកអំពីស្ថានភាពបំផ្លិចបំផ្លាញព្រៃធ្វើស្រែចម្ការ។នាគ្រាដំបូងលោក
ត្រូវបានប្រគល់ភារកិច្ចការពារព្រៃលើផ្ទៃដី៣ពាន់ហិកតាពីគំនិតគិតគូធ្វើយ៉ាងម៉េចដើម្បី
ការពារព្រៃអភិវឌ្ឍន៍ប្រភពធនធានព្រៃផងនិងលើកស្ទួយជីវភាពរបស់ប្រជាជនផងលោក
Tran Dinh Thienបានមានសំណើរថា៖ថ្នាក់ដឹកនាំឃុំនិងសហការជាមួយសម្ព័ន្ឋយុវជននៃ ឃុំចំនួន២គឺA Ngo និង Son Thuy​បំផុសចលនា“  ការពារព្រៃសំរាប់ស្រុកកំណើត     “។

ដើម្បីអនុវត្តកិច្ចការពារព្រៃប្រកបដោយប្រសិទ្ឋភាព​ លោកក៍បានមានការរួមយោបល់
ជាមួយរដ្ឋអំណាចដំបន់អំពីវិធាមការជាច្រើនដែលជួយប្រជាជនលើកកំពស់ជីវភាព​រស់នៅពីរបរព្រៃ។លោកចែករំលែកថាៈ​​​​“   អនុវត្តគំរោងការណ៍ដាំដើមឈើព្រៃរបស់
គណះកម្មាធិការប្រជាជនខេត្តThua Thien Hue  ខ្ញុំបានស្នើថា៖ប្រគល់ផ្ទៃដីព្រៃអោយ
គ្រួសារឬក្រុមគ្រួសារគ្រប់គ្រង។រហូតមកដល់ពេលនេះបានមានផ្ទៃដីព្រៃ ប្រមាណ៩ពាន់
ហិតតាត្រូវបាន  ប្រគល់អោយក្រុមគ្រួសារនិងអង្គការចំនួន១២០។ប្រជាជននឹងទទួល
ផលពីគំរោងការណ៍ដាំដើមឈើព្រៃ។ពីនោះគេមានការទទួលខុសត្រូវជាមួយផ្ទៃដីដែលបាន
ទទួល   “។


                        

លោក  Thienបានសហការជាមួយសម្ព័ន្ឋយុវជនក្នុងកិច្ចការពារព្រៃ
(រូបថត: Internet)

តាមលោក Tran Loc ប្រធានគណះកម្មាធិការប្រជាជនឃុំ Son Thuy ស្រុក A  Luoi  ថា៖តាំងពីពេលឃុំមានកម្មាភិបាលមេព្រៃមកប្រកបការងារនេះការទទួលខុសត្រូវរបស់ម្ចាស់
ព្រៃនិងប្រជាជនក្នុងកិច្ចការពារព្រៃ​ទប់ទល់នឹងការឆេះព្រៃត្រូវបានលើកកំពស់យ៉ាងច្បាស់
លាស់។លោក អោយដឹងថា៖“   និយាយរួម កាលពី មក ប្រកបការងារនៅទីនេះ លោក  
Thienបានបំពេញល្អការងារការពារព្រៃ។លោកបានរួមយោបល់ជាមួយ រដ្ឋអំណាច    អំពី
ការកសាងផែនការការពារព្រៃនិងសហការជាមួយថ្នាក់ដឹកនាំឃុំចូលព្រៃត្រួតពិនិត្យនិង
ដេញចាប់មុខសញ្ញាដែលធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់នៅដំបន់ Khe Cop “។

ដើម្បីផ្ទេប្តូរផ្ទៃដីព្រៃគ្មានប្រសិទ្ឋភាពខ្ពស់ទៅជាផ្ទៃដីព្រៃដែលផ្តល់មកនូវសោភភ័ណ្ឌភាព
ល្អស្អាតបរិស្ថាននិងបង្កលក្ឋណះអោយយស្រួលក្នុងផលិតកម្មនិងការដាំដុះរបស់អ្នក
ដំបន់លោក Tran Dinh Thienកំពុងសរសេរគំរោងការណ៍ស្តីពីការកសាងនិងការពារព្រៃ
សំដៅអនុវត្តគោលដៅការពារព្រៃនិងប្រជា-ជនទទួលផលពីព្រៃទៀតផង៕

TAG
ការពារព្រៃ/កណ្តាលមហាព្រៃភ្នំ Truong Son

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត