logo

ខិតខំប្រឹងប្រែងខ្ពស់បំផុតនិងធ្វើ​សកម្មភាពយ៉ាង​ប្តូរផ្តាច់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់

2026/2/4 | 12:23:25
(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានប្រចាំខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់និងតាមអ៊ីនធឺណិតជាមួយខេត្ត-ក្រុងចំនួន ៣៤ នៅទូទាំងប្រទេស។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិថ្មី ដែលមានអត្ថន័យសំខាន់ពិសេសក្នុងការបង្កើតសន្ទុះ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយផ្ដោតលើគោលដៅសំខាន់គឺសម្រេចបានកំណើនពីរខ្ទង់។ លោកនាយករដ្ឋមន្ត្រីបានស្នើរឱ្យបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ជាពិសេសគឺកម្មវិធីសកម្មភាពអនុវត្តន៍សេចក្តីសម្រេចចិត្ត ជាមួយនឹងសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំខាន់ៗ។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ទាក់ទងនឹងភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការជំរុញកំណើន និងធានាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ត្រូវកែលម្អកម្លាំងចលករកំណើនបែបប្រពៃណី និងជំរុញខ្លាំងនូវកម្លាំងចលករកំណើនថ្មី ដោយខិតខំសម្រេចឱ្យបាននូវកំណើនពីរខ្ទង់ នៅក្នុងឆ្នាំ២០២៦៕

TAG
VOV/VOVworld/គោលដៅ/កំណើនពីរខ្ទង់/សេដ្ឋកិច្ច​សង្គម​/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត