logo

ខេត្ត Gia Lai បានសម្រេចការសាងសង់ផ្ទះចំនួន ៤៥១ខ្នងក្នុង “យុទ្ធនាការ Quang Trung”

2025/12/10 | 11:36:16
(VOVWORLD) - ត្រឹមតែ ១០ ថ្ងៃបន្ទាប់ពីការចាប់ផ្តើម “យុទ្ធនាការ Quang Trung” (ថ្ងៃទី ១-១០ ខែធ្នូ) ខេត្ត Gia Lai បានចាប់ផ្តើម និងបញ្ចប់ការសាងសង់ផ្ទះចំនួន ៧០% ក្នុងចំណោមផ្ទះចំនួន ៦៧៤ ខ្នង ដែលបានដួលរលំទាំងស្រុង ខណៈដែលកំពុងពន្លឿនការជួសជុលផ្ទះដែលខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
កម្មាភិបាល និងយុទ្ធជននៃសាលាយោធា (កងពលតូចលេខ ៣៤) ដាក់ពង្រាយ «យុទ្ធនាការក្វាងទ្រុង» នៅឃុំ Ngo May ខេត្ត Gia Lai។ រូបថត៖ ង្វៀនថាវ/VOV

គិតត្រឹមថ្ងៃទី ៨ ខែធ្នូ បានចាប់ផ្តើមការសាងសង់ផ្ទះទាំងអស់ដែលត្រូវការសាងសង់ថ្មី។ ក្នុងនោះ ផ្ទះចំនួន ៤៥១ខ្នងបានបញ្ចប់ការសាងសង់ ឬជិតបញ្ចប់ការសាងសង់រួចហើយ។ ខេត្ត Gia Lai ប្តេជ្ញាបញ្ចប់ការសាងសង់ថ្មីទាំងអស់មុនថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦។ ទាក់ទងនឹងការជួសជុលផ្ទះ ខេត្តទាំងមូលមានផ្ទះចំនួន ៣១.០០០ ខ្នងដែលត្រូវការជួសជុល។ រហូតមកដល់បច្ចុប្បន្ន ជិត ៩០% បានបញ្ចប់រួចរាល់។ ផ្ទះដែលនៅសល់នឹងត្រូវបានដោះស្រាយនៅខែធ្នូ ឆ្នាំ ២០២៥ និងបញ្ចប់មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ការសម្រេចបានលទ្ធផលនេះគឺដោយមានភាពម្ចាស់ការ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិបានកើតឡើង ខេត្តបានអនុវត្តន៍គោលការណ៍លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់គ្រួសារដែលរងផលប៉ះពាល់ ដោយសន្សំសំចៃពេលវេលាក្នុងការបង្កើតយន្តការថ្មី។ គួរឲ្យកត់សម្គាល់ថា ខេត្ត Gia Lai មិនស្នើសុំមូលនិធិបន្ថែមពីមជ្ឈិមនោះទេ ប៉ុន្តែបានធានាធនធានតាមរយៈថវិកាបម្រុងដែលមជ្ឈិមបានប្រគល់ជូន រួមជាមួយនឹងការចូលរួមពីអង្គការ និងបុគ្គលនានាផងដែរ៕

TAG
VOV/VOVworld/ខេត្ត Gia Lai/យុទ្ធនាការ Quang Trung/គ្រោះធម្មជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត