logo

ខេត្ត Khanh Hoa ចាប់ផ្តើមសាងសង់ផ្ទះដែលរងការបំផ្លាញទាំងស្រុងដោយគ្រោះ​មហន្តរាយធម្មជាតិ

2025/12/5 | 11:03:10
(VOVWORLD) - នាថ្ងៃទី ៤ ខែធ្នូ នៅឃុំ Dien Dien ខេត្ត Khanh Hoa បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះសម្បែងជូនចពោះក្រុមគ្រួសារដែលត្រូវបានបំផ្លាញទាំងស្រុងដោយគ្រោះមហន្តរាយធម្មជាតិ។
ខេត្ត Khanh Hoa ចាប់ផ្តើមសាងសង់ផ្ទះដែលរងការបំផ្លាញទាំងស្រុងដោយគ្រោះមហន្តរាយធម្មជាតិ។ រូបថត៖ nhandan.vn

នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក Tran Phong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចេញបទបញ្ជាឱ្យដាក់ពង្រាយ "ប្រតិបត្តិការ Quang Trung" និងបានចាប់ផ្តើមសាងសង់ផ្ទះសម្រាប់គ្រួសារមួយនៅក្នុងភូមិ Tay 2 ឃុំ Dien Dien ដែលត្រូវបានដួលរលំក្នុងអំឡុងពេលទឹកជំនន់នាពេលថ្មីៗនេះ។

 លោក Tran Phong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ រូបថត៖ nhandan.vn

លោក Tran Phong បានស្នើឱ្យបណ្តាមន្ទីរ ផ្នែក និងអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជាបន្ទាន់ ដើម្បីគាំទ្រដល់ការសាងសង់ថ្មី នូវផ្ទះដែលត្រូវបានដួលរលំ និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរ ព្រមទាំងផ្តោតធនធានទាំងអស់ដើម្បីបញ្ចប់ការសាងសង់គម្រោងឲ្យទាន់ពេលវេលា ធានាគុណភាព និងប្រគល់ជូនឲ្យប្រជាជនមុនឱកាសបុណ្យតេតប្រពៃណី។

យោងតាមខេត្ត Khanh Hoa ទឹកជំនន់នាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ ២០ នាក់រងរបួស ផ្ទះសម្បែងចំនួន ៨៩ ខ្នងត្រូវបានដួលរលំទាំងស្រុង និងផ្ទះ ២៩៤ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យុទ្ធនាការ "Quang Trung" ដែលខេត្ត Khanh Hoa បានដាក់ពង្រាយចាប់ពីថ្ងៃទី ៤ ខែធ្នូ គឺជាសកម្មភាពដ៏មានអត្ថន័យមួយ ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក ដោយបន្ថែមការលើកទឹកចិត្តដល់ប្រជាជនឱ្យជំនះលើការលំបាក ស្ថេរភាពលំនៅដ្ឋាន និងឈានឡើងក្នុងជីវភាពរស់នៅរបស់ខ្លួន៕

TAG
VOV/VOVworld/ខេត្ត Khanh Hoa/បើក​ការដ្ឋានសាងសង់/គ្រោះ​មហន្តរាយធម្មជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត