logo

ខេត្ត Lam Dong បានបំពេញភារកិច្ចចំនួន ១៧/១៩ បម្រើការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

2025/11/20 | 11:18:58
(VOVWORLD) - នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា មន្ទីរកសិកម្ម និងបរិស្ថានខេត្ត Lam Dong បានរាយការណ៍ថា រហូតមកដល់ពេលនេះ ខេត្តបានបំពេញភារកិច្ចចំនួន ១៧/១៩ បម្រើការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញត្តិ (IUU) ដោយសម្រេចបាន ៧៨,៩៥%។
លោក Nguyen Van Chien អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Lam Dong ។ រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ

ជាក់ស្តែង ខេត្ត Lam Dong នាបច្ចុប្បន្នមានទូកនេសាទជាង ៨៤០០ គ្រឿង ដែលមានប្រវែង ៦ ម៉ែត្រឡើងទៅ ទូកកន្ត្រកជាង ៥,០០០ គ្រឿង និងកម្មករប្រហែល ៥០,០០០នាក់ ជាមួយបរិមាណផលប្រចាំឆ្នាំជាង ២៣០,០០០ តោន។ គិតត្រឹមថ្ងៃទី ១៤ ខែវិច្ឆិកា ខេត្តទាំងមូលមានទូកនេសាទដែលបានចុះបញ្ជីចំនួន ៨,២២២ គ្រឿង ក្នុងនោះមានទូកចំនួន ៧,៤៧០ គ្រឿងត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យដំណើរការ ដែលសម្រេចបាន ៩០,៨៥% នៃចំនួនទូកសរុបដែលបានធ្វើបច្ចុប្បន្នភាពនៅលើ VNFishbase។ ខេត្តបានគ្រប់គ្រងទូកចំនួន ៧៥២ គ្រឿងដែលមានអាជ្ញាប័ណ្ណផុតកំណត់ និងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ផ្តល់អាជ្ញាប័ណ្ណឡើងវិញទេ ហើយខេត្តបានប្តេជ្ញាមិនអនុញ្ញាតឱ្យករណីទាំងនេះ ចាកចេញពីកំពង់ផែឡើយ។

កងកម្លាំងការពារព្រំដែនយាមល្បាត និងត្រួតពិនិត្យនៅតាមសមុទ្រ។  រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ

ទាក់ទងនឹងការដោះស្រាយករណីទូកនេសាទដែលបាត់បង់ទំនាក់ទំនងជាមួយប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើរ (VMS) ខេត្តបានបញ្ចប់ឯកសារចំនួន ៧៨៩/៧៨៩ ចាប់ពីឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន ដោយសម្រេចបាន ១០០%។

ភារកិច្ចចំនួនពីរដែលនៅសល់ រួមមាន៖ ការសុក្រឹត្យគោលនយោបាយដើម្បីគាំទ្រដល់ការរុះរើទូកនេសាទ ការផ្លាស់ប្តូរអាជីព និងការកសាងគម្រោងផ្លាស់ប្តូរអាជីពសម្រាប់ដំណាក់កាល ២០២៦-២០៣០៕

TAG
VOV/VOVworld/ខេត្ត Lam Dong/បំពេញភារកិច្ច/ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត