logo

ខេត្តQuang Tri មិទ្ទីងរំលឹកខួបអនុស្សាវរីយ៌លើកទី៤០ទិវារំដោះ

2012/5/1 | 09:31:03
(VOVWorld)-នាព្រឹកថ្ងៃទី ១ ឧសភានៅទីក្រុង Dong Ha
 ខេត្ត Quang Tri បានប្រព្រឹត្ត ទៅពិធីរំលឹកខួបលើក៤០
ទិវារំដោះ (ថ្ងៃទី១ឧសភា ១៩៧២ទី១ឧសភា២០១២) ។
លោក Dinh The Huynh សមាជិកការរិយាល័យនយោបាយ
សកម្មភាពសម្តែងសិល្បៈក្នុងពិធី
(រូបថត៖ ktdt.vn)

(VOVWorld)-នាព្រឹកថ្ងៃទី ១ ឧសភានៅទីក្រុង Dong Ha ខេត្ត Quang Tri បានប្រ
ព្រឹត្តទៅពិធីរំលឹកខួបលើក៤០ ទិវារំដោះ(ថ្ងៃទី១ឧសភា១៩៧២ទី១ឧសភា២០១២)
។ លោក Dinh The Huynh សមាជិកការរិយាល័យនយោបាយ និងជាប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈឹម និងតំណាងក្រសួង ស្ថាប័ន តំបន់នានារួមជាមួយ ថ្នាក់ដឹកនាំខេត្ត Salavan Xavannakhet របស់ឡាវ និង ប្រជាជនជាច្រើនកុះករមក
ចូលរួមពិធី។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh បានអះអាងថា ជ័យជំនះ នៃយុទ្ធនាការរំដោះខេត្ត Quang Tri របស់កងទ័ពនិង ប្រជាជនវៀតណាម ធ្វើឲ្យ ផ្លាស់ប្តូរស្ថានភាពលើសមរភូមិខាងត្បូង ហើយ អាមេរិកត្រូវចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងទីក្រុង Paris រួមចំណែកក្នុងការទទួល បានមហាជ័យជំនះនិទាឃរដូវ ប្រវត្តិសាស្រ្តឆ្នាំ១៩៧៥ រំដោះភាគខាងត្បូងទាំងមូល ឯកភាពប្រទេសជាតិទាំងមូល
។ រីឯខ្លួនវិញ លេខាគណៈកម្មាធិការខេត្ត Quang Tri លោក Le Huu Phucបានលើក ច្បាស់ក្នុងបទថ្លែងមតិនៅទីនេះថា៖

        “លទ្ធិផលដែលទទួលបានក្រោយរយៈ៤០ឆ្នាំគឺជាសមិទ្ធិដ៏ធំធេងដ៏មាន អត្ថ
ន័យ បង្កើតបានកម្លាំងរឹងមាំដើម្បីខេត្ត Quang Tri រួមជាមួយប្រទេសជាតិទាំងមូល បន្តឈានដល់ដំណាកកាលអភិវឌ្ឍន៌ថ្មី។ ភារកិច្ចសំខាន់ ចម្បងក្នុងដំណាកកាល
ខាងមុខ គឺពង្រិកស្មារតីសាមគ្គីភាព ម្ចាស់ការ ច្នៃប្រឌិត និង ធ្វើអាជីវកម្មរាល់ សក្តានុពលដែលមានស្រាប់ផងដែរ”៕

TAG
Dong Ha Quang Tri ធីរំលឹកខួបលើក៤០ ទិវារំដោះ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត