logo

ខេត្ត ក្វាង និញនឹងមានមណ្ឌលបច្ចេកវិទ្យាឌីជីថលដែលមានផ្ទៃដី ២៤,៥ ហិកតា

2025/12/9 | 11:17:00
(VOVWORLD) - ខេត្ត ក្វាង និញ ទើបបានអនុម័តគោលនយោបាយវិនិយោគសម្រាប់គម្រោងមណ្ឌលបច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំទួនចូវដល់ក្រុមហ៊ុន FPT។ គម្រោងនេះមានផ្ទៃដីជាង ៨,៩ ហិកតា នៅក្នុងសង្កាត់ទួនចូវដែលមានទុនវិនិយោគសរុបជាង ១៣៨ ពាន់លានដុង។ 
តំណាង FPT ទទួលវិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងសាងសង់មណ្ឌលបច្ចេកវិទ្យាឌីជីថលនៅខេត្តក្វាងនិញ។ រូបថត៖ FPT

FPT មានគម្រោងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការិយាល័យគ្រប់គ្រង និងការងារជំនួយសមកាលកម្ម ដើម្បីទាក់ទាញបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ទិន្នន័យធំ IoT សុវត្ថិភាពបណ្តាញ និងសហគ្រាសស្រាវជ្រាវ និងអភិវឌ្ឍន៍។

គម្រោងមណ្ឌលបច្ចេកវិទ្យាឌីជីថលទួនចូវនឹងរួមចំណែកធ្វើឱ្យខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយនៅភាគខាងជើង ជាកន្លែងដែលសហគ្រាសឌីជីថល បញ្ញាសិប្បនិម្មិត និងឧស្សាហកម្មបច្ចេកវិទ្យានាពេលអនាគតបានជួបគ្នា។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំរបស់ FPT រួមចំណែកដល់ការបង្កើតសន្ទុះសម្រាប់កំណើនសេដ្ឋកិច្ចឌីជីថល ដោយបើកមូលដ្ឋានគ្រឹះសម្រាប់ខេត្តក្វាងនិញទម្លុះទម្លាយ និងឈានដល់កម្រិតតំបន់ក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត។

លោក Nguyen Van Khoa អគ្គនាយកក្រុមហ៊ុន FPT បានបញ្ជាក់ថា នាពេលខាងមុខ FPT នឹងវិនិយោគលើមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍នៅទួនចូវ។ FPT មានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាល និងភ្ជាប់អ្នកវិនិយោគក្នុងស្រុកនិងបរទេស និងសហគ្រាសបច្ចេកវិទ្យា ដោយមានគោលបំណងប្រែក្លាយទួនចូវទៅជាស្នូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខេត្ត ដោយឧបត្ថម្ភដល់គោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងវិលជុំ ដល់ឆ្នាំ ២០៣០។

លោក Nguyen Van Khoa - អគ្គនាយកក្រុមហ៊ុន FPT ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ FPT

ឆ្នាំ ២០២៥ ខេត្តក្វាងនិញជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងប្រទេសនៅក្នុងសន្ទស្សន៍នវានុវត្តន៍ក្នុងស្រុក (PII) កើនឡើង ៣ កន្លែងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ខេត្តដើម្បីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីការទម្លុះទម្លាយថ្មីៗក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិប្រកបដោយប្រសិទ្ធភាព៕

TAG
VOV/VOVworld/ខេត្ត ក្វាង និញ/មណ្ឌលបច្ចេកវិទ្យាឌីជីថល/ការវិនិយោគ​/បច្ចេកវិទ្យាខ្ពស់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត