logo

ខេត្តក្វាងនិញសម្រេចបានលទ្ធផលទូលំទូលាយក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត​លេខ ៥៧

2025/12/23 | 11:59:00
(VOVWORLD) - គណៈកម្មាធិការដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៃខេត្តក្វាងនិញបានប្រកាសថា នៅឆ្នាំ ២០២៥ ខេត្តនេះសម្រេចបានលទ្ធផលទូលំទូលាយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបក់កំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ រហូតមកដល់បច្ចុប្បន្ន ខេត្តបានបំពេញភារកិច្ចចំនួន ៩៧,៧% ដែលមជ្ឈិមបានដាក់ចេញ។
សន្និសីទអនឡាញ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចលេខ នៅខេត្តក្វាងនិញ។ រូបថត៖ baoquangninh.vn

សមិទ្ធផលលេចធ្លោមួយគឺថា ខេត្តក្វាងនិញបានឡើងដល់កំពូលទាំង ៣ នៅទូទាំងប្រទេសក្នុងសន្ទស្សន៍នវានុវត្តន៍ (PII)។ ខេត្តនេះក៏ស្ថិតក្នុងចំណោមមូលដ្ឋានទាំង ២១  ដែលសម្រេចបានអត្រាគ្របដណ្តប់បៃតង ១០០% ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ មានន័យថា បានបំពេញភារកិច្ចភាគច្រើនដែលត្រូវបានប្រគល់ជូន។ ខេត្តក្វាងនិញក៏បញ្ជាក់ពីតួនាទីឈានមុខគេ ដោយក្លាយជាខេត្តដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគ្រាស ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកសាងមណ្ឌលឧស្សាហកម្មឌីជីថល ហើយក៏ជាមូលដ្ឋានដំបូងគេដែលរៀបចំសន្និសីទជំរុញការវិនិយោគលើវិស័យនេះ។

នាពេលអនាគត ខេត្តក្វាងនិញប្តេជ្ញាបន្តស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ដើម្បីបម្រើដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ដោយធានាបាននូវដំណើរការអនុវត្តបច្ចេកវិទ្យាពេញលេញចាប់ពីការផលិតរហូតដល់ការប្រើប្រាស់។ ខេត្តក៏នឹងបន្តកែលម្អជំនាញឌីជីថលសម្រាប់ប្រជាជន ជាពិសេសក្នុងការអនុវត្តនីតិវិធីរដ្ឋបាលតាមអ៊ីនធឺណិត និងជំរុញកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនិងស្ថាប័នបណ្តុះបណ្តាលទាំងក្នុងស្រុកនិងអន្តរជាតិ៕

TAG
VOV/VOVworld/ខេត្តក្វាងនិញ/លទ្ធផលទូលំទូលាយ/សេចក្តីសម្រេចលេខ ៥៧

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត