logo

ខេត្តយ៉ាឡាយខិតខំបញ្ចប់យុទ្ធនាការក្វាងទ្រុង ត្រឹមថ្ងៃទី ១៥ ខែមករា

2026/1/12 | 10:19:47

(VOVWORLD) - នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្ត្រី ហូ ភ្វុកយូង បានទទួលស្គាល់ថា យុទ្ធនាការក្វាងទ្រុង នៅយ៉ាឡាយ បានសម្រេចជាស្ថាពរនូវវឌ្ឍនភាពដែលបានដាក់ចេញ។ 

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង ត្រួតពិនិត្យ និងជំរុញវឌ្ឍនភាពនៃការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" នៅខេត្ត យ៉ាឡាយ។ (រូបថត៖ VGP)

នាថ្ងៃទី ១២ ខែមករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ភ្វុកយូង និងក្រុមការងាររបស់រដ្ឋាភិបាលបានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ អំពីស្ថានភាពនៃការជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងវឌ្ឍនភាពនៃការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ក្នុងឆ្នាំ ២០២៥ ជាពិសេសគឺការអនុវត្ត "យុទ្ធនាការក្វាងទ្រុង"។

នៅក្នុងជំនួបធ្វើការ លោកឧបនាយករដ្ឋមន្ត្រី ហូ ភ្វុកយូង បានទទួលស្គាល់ថា យុទ្ធនាការក្វាងទ្រុង នៅយ៉ាឡាយ បានសម្រេចជាស្ថាពរនូវវឌ្ឍនភាពដែលបានដាក់ចេញ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តបន្តកៀរគរកម្លាំងអតិបរមា ដោយខិតខំសម្រេចការសាងសង់ផ្ទះទាំងអស់សម្រាប់ប្រជាជនត្រឹមថ្ងៃទី ១៥ ខែមករា ដើម្បីឱ្យប្រជាជនអាចទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងផ្ទះថ្មី។

កម្មាភិបាលនិងយុទ្ធជនកងទ័ពជាង ១២០០ នាក់ និងកម្មាភិបាល យុទ្ធជននគរបាលចំនួន ៦៥០ នាក់ត្រូវបានដាក់ពង្រាយដោយផ្ទាល់ដើម្បីចូលរួមក្នុងការសាងសង់ផ្ទះនៅក្នុងខេត្ត យ៉ាឡាយ។ រហូតមកដល់ពេលនេះ ផ្ទះ ១០០% ដែលត្រូវការជួសជុល គឺបានសម្រេចរួចរាល់។ ផ្ទះដែលត្រូវការសាងសង់ថ្មីទាំង ៦៧៤ ខ្នង បានចាប់ផ្តើមការសាងសង់ ក្នុងនោះផ្ទះជាង ៩៦% បានបញ្ចប់ការសាងសង់។ បច្ចុប្បន្ននេះ នៅ មានផ្ទះត្រឹមតែ ២៣ ខ្នងដែលកំពុងសាងសង់នៅឡើយ៕

TAG
VOV/VOVworld/ខេត្ត យ៉ាឡាយ/យុទ្ធនាការក្វាងទ្រុង/សាងសង់/ជួសជុល/ផ្ទះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត