logo

ខេត្តឡឹមដុងគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ

2026/2/26 | 11:56:13
(VOVWORLD) - ដោយអនុវត្តតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក ត្រិន ហុងហា នៅថ្ងៃទី ២៤ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំអនឡាញលើកទី ៣១ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង បានចេញឯកសារមួយស្នើឱ្យបណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានអនុវត្តន៍វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រង នាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ។
ទូកនេសាទនៅតំបន់សមុទ្រ Mui Ne ខេត្តឡឹមដុង។ រូបថត៖ Khoa Diem/VOV-តំបន់តីង្វៀន 

គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង បានស្នើឱ្យមន្ទីរកសិកម្ម និងបរិស្ថាន ដឹកនាំនិងណែនាំអនុនាយកដ្ឋានជលផលនិងកោះសមុទ្រ ធ្វើការស្ថិតិនិងចងក្រងបញ្ជីពេញលេញនៃនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការនៅក្នុងឃុំនីមួយៗ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស Phu Quy ដែលមាននាវានេសាទ ធ្វើការត្រូវពិនិត្យ និងចាត់ថ្នាក់នាវានេសាទទាំងអស់ដែលមិនបំពេញតាមតម្រូវការ ដោយនាំពួកគេទៅកាន់កំពង់ផែនេសាទដែលត្រូវបានកំណត់; រាយការណ៍ជាសាធរណៈនៅក្នុងសហគមន៍ ហើយសម្គាល់ បិទជិត មិនទុកឧបករណ៍នេសាទលើនាវា និងហាមឃាត់យ៉ាងម៉ឺងម៉ាត់មិនឱ្យចេញទៅសមុទ្រសម្រាប់ប្រតិបត្តិការ។ ការងារទាំងនេះត្រូវតែបញ្ចប់មុនថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។

បញ្ជាការយោធាខេត្ត និងបញ្ជាការកងការពារព្រំដែនខេត្ត ត្រូវពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទដែលចូលនិងចេញពីកំពង់ផែ រួមទាំងតំបន់ឆ្នេរសមុទ្រផងដែរ; ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវនាវានេសាទដែលមិនបំពរញលក្ខណ្ឌប្រតិបត្តិការ មិនឱ្យចេញទៅសមុទ្រ; រៀបចំការយាមល្បាត និងការត្រួតពិនិត្យនៅច្រកចូលទន្លេ និងសមុទ្រ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹង៕

TAG
VOV/VOVworld/ខេត្តឡឹមដុង/ការ​វានេសាទ/IUU/EC

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត