logo

ខេត្តឡឹមដុងលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

2026/1/9 | 09:06:40
(VOVWORLD) - ដោយអនុវត្តយ៉ាងតឹងរ៉ឹងនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ខេត្តឡឹមដុង កំពុងដាក់ពង្រាយដោយព្រមៗគ្នានិងយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយមានគោលដៅ ស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្នុងការនេសាទនិងដក "កាតលឿង" ក្នុងពេលឆាប់ៗនេះ។
សកម្មភាពគ្រប់គ្រង និងត្រួតពិនិត្យនាវានេសាទនៅកំពង់ផែនេសាទក្នុងខេត្តឡឹមដុង ត្រូវបានរក្សាជាប្រចាំ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ប្រកបដោយប្រសិទ្ធភាព។ រូបថត៖ ក្វាងសាង/VOV-Tay Nguyen

នៅក្នុងសង្កាត់ឡាជី ខេត្តឡឹម ដុង កម្លាំងនគរបាលកំពុងអនុវត្តន៍ពេលវេលាកំពូលសម្រាប់ប្រឆាំងនឹងការនេសាទខុសច្បាប់។ នាវានេសាទ និងប្រធានក្រុមនីមួយៗ សុទ្ធតែមានឯកសារគ្រប់គ្រង។ ឧបករណ៍តាមដាននាវាត្រូវបានត្រួតពិនិត្យ និងតាមដានជាប្រចាំ ហើយរាយការណ៍ជាប្រចាំក្នុងសប្តាហ៍។ វរសេនីយ៍ទោ ង្វៀន វ៉ាន់ តឹប អនុប្រធាននគរបាលសង្កាត់ឡាជី បាននិយាយថា៖  “យើងបានបង្កើតក្រុមដើម្បីផ្ទៀងផ្ទាត់ និងចងក្រងបញ្ជីព័ត៌មានអំពីម្ចាស់នាវា ប្រធានក្រុម និងកម្មករសមុទ្រនៅលើនាវា។ នាវានេសាទសរុបចំនួន ១.១៥៨ គ្រឿង កំពុងត្រូវបានតាមដាន ដើម្បីសម្រួលដល់ការកំណត់អត្តសញ្ញាណនាវាទាំងនេះនៅលើប្រព័ន្ធ VneID”។

នាវានេសាទមកពីខេត្តឡឹមដុង នៅពេលចេញទៅសមុទ្រ ត្រូវគោរពយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិស្តីពី IUU និងការតាមដាននាវា។ រូបថត៖ ក្វាងសាង/VOV-Tay Nguyen

យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តឡឹមដុង ខេត្តទាំងមូលមាននាវានេសាទដែលបានចុះបញ្ជីចំនួន ៨.២១០ គ្រឿង; ក្នុងនោះ នាវាចំនួន ៩៨,៧៦% បានធ្វើបច្ចុប្បន្នភាពទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យប្រជាជន (VNeID)។ ភាគរយនៃនាវានេសាទដែលទទួលបានអាជ្ញាប័ណ្ណនេសាទគឺជាង ៩០%; ភាគរយនៃនាវានេសាទ ១៥ ម៉ែត្រ ឬវែងជាងនេះដែលត្រូវបានផ្តល់វិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារគឺជាង ៩១%៕

TAG
VOV/VOVworld/ខេត្តឡឹមដុង/ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU/ជលផល​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត