![]() |
លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មហាណូយ មានប្រសាសន៍ថា៖ “ខៃប្រូម៉ូសិនទីក្រុងហាណូយ គឺជាឱកាសមួយសម្រាប់អាជីវកម្មដើម្បីថ្លែងអំណរគុណដល់អតិថិជន ក៏ដូចជារៀបចំផលិតផលនិងទំនិញដើម្បីប្រកួតប្រជែងនៅលើទីផ្សារ សំដៅដាក់ចេញនូវផលិតផលល្អបំផុត តម្លៃសមរម្យបំផុត បម្រើតម្រូវការរបស់អតិថិជនក្នុងតំបន់។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ ក៏ទទួលបានកម្មវិធីប្រូម៉ូសិនពីអង្គភាពអាជីវកម្មក្នុងទីក្រុងហាណូយ ដើម្បីមានកម្មវិធីជាក់ស្តែងបម្រើតម្រូវការរបស់ប្រជាជន មិនត្រឹមតែមុខទំនិញស្បៀងអាហារប៉ុណ្ណោះទេថែមទាំងផលិតផលសម្លៀកបំពាក់ ឧបករណ៍អគ្គិសនី អេឡិចត្រូនិក និងទូរទឹកកក ដើម្បីបម្រើតម្រូវការរបស់អតិថិជនទៀតផង”។
ខែប្រូម៉ូសិនគឺជាព្រឹត្តិការណ៍បញ្ចុះតម្លៃទ្រង់ទ្រាយធំដែលធ្វើឡើងរៀងរាល់ខែវិច្ឆិកា ដើម្បីជំរុញការប្រើប្រាស់ ជំរុញផលិតកម្ម និងសកម្មភាពអាជីវកម្ម ដោយហេតុនេះរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ តាមរយៈព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅក្នុងអំឡុងខែប្រូម៉ូសិន បណ្តាអាជីវកម្មផលិត ចែកចាយ និងលក់រាយ បានតភ្ជាប់គ្នាដើម្បីបង្កើតខ្សែសង្វាក់តម្លៃដែលនាំមកនូវការលើកទឹកចិត្តកាន់តែច្រើនដល់អ្នកប្រើប្រាស់ និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕








