logo

ខែមីនា ផ្កាដើមគរបង្អួតសម្រស់នៅតាមមាត់ទន្លេ Thuong

2021/3/14 | 01:00:00
(VOVWORLD) - ខែមីនាជារៀងរាល់ឆ្នាំ ជាពេលវេលាដែលដើមគរនៅតាមមាត់ទន្លេ Thuong (ភូមិ Tan My ឃុំ Lang Son ស្រុក Yen Dung ខេត្ត Bac Ninh) កំពុងបង្អួតសម្រស់យ៉ាងអស្ចារ្យបំផុត ហើយទាក់ទាញមនុស្សមកថតរូបយ៉ាង ច្រើនកុះករ។

គ្មាននរណាម្នាក់ដឹងថា ដើមគរនេះមានតាំងពីពេលណាទេ ប៉ុន្តែពលរដ្ឋខ្លះៗនៅទីនេះបាននិយាយ ថា វាមានអាយុកាលជាង១០០ឆ្នាំរួចហើយ។ (រូបថត៖ Thanh Son)

ប្រការដែលធ្វើឲ្យដើមគរនៅ Lang Son កាន់តែពិសេសជាងទៀត គឺវាបានលូតលាស់ឡើងនៅជាប់ទីធ្វើសក្ការៈបូជា Ba Co ដ៏បុរមបុរាណមួយ។

អ្នកភូមិ Tan My បានដំណាល់ថា Ba Co ជាមេទ័ពមួយរូបរបស់លោក De Tham (១៨៥៨-១៩១៣) ដែលជាអ្នកមានគុណូបការៈដឹកនាំទ័ពការពារតំបន់ Lang Thuong។ ក្នុងការប្រយុទ្ធដ៏ក្លាហាននោះ Ba Co ត្រូវបានសត្រូវឡោមព័ទ្ធដេញតាមចាប់។ ដោយការសម្រេចចិត្តជាដាច់ខាតមិនឲ្យសត្រូវចាប់ខ្លួននោះ  លោកស្រីបានលោតទម្លាក់ខ្លួនចូលក្នុងទន្លេ Thuong។ ក្រោយមក សាកសពរបស់លោកស្រីបានរសាត់អណ្ដែតដល់ទីតាំងទីសក្ការៈបូជានាសព្វថ្ងៃ ហើយត្រូវបានប្រជាជនបញ្ចុះសព និងកសាងឡើងទីសក្ការៈបូជា Ba Co។ (រូបថត៖ Dang Giang)

ដើមគរតែងតែផ្សាភ្ជាប់ជាមួយនឹងប្រជាកសិករ ក៏ដូចជាជនបទវៀតណាមផងដែរ។ (រូបថត៖ Thanh Son)

នារសៀលជារៀងរាល់ថ្ងៃ អ្នកភូមិតែងតែឃ្វាលក្របីហើយអង្គុយសម្រាកនៅក្រោមម្លប់ដើមឈើ។(រូបថត៖ Thanh Son)

រូបភាពដើមគរនៅជាប់មាត់ទន្លេ Thuong ដ៏រ៉ូម៉ង់ទិកធ្វើឲ្យទេសភាពកាន់តែស្រស់បំព្រងជាងទៀត។(រូបថត៖ Dang Giang)

នៅខែមីនាជារៀងរាល់ឆ្នាំ ដើមគរ Lang Son កំពុងបង្អួតសម្រស់ទាក់ទាញមនុស្សមកទស្សនានិងថតរូបយ៉ាងច្រើនកុះករ។ (រូបថត៖ Thanh Son)

ចំពោះភ្ញៀវទេសចរណ៍មកពីតំបន់ផ្សេង ពួកគេតែងតែអុជធូបនៅទីសក្ការៈបូជា ជាមុនសិន ទើបដើរលេងកំសាន្តនិងទស្សនាទេសភាពនៅជុំវិញ៕ (រូបថត៖ Dang Giang)


TAG
VOV/VOVworld/ដើមគរ/ផ្កា/សម្រស់/វៀតណាម/ជនបទ/ទន្លេ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត