logo

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

2025/12/23 | 12:48:37
(VOVWORLD) - នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកសាងប្រព័ន្ធបទប្បញ្ញត្តិនិងស្តង់ដារបច្ចេកទេសប្រកបដោយសមកាលកម្ម; ធានាបាននូវការតភ្ជាប់រវាងខ្សែរថភ្លើងនានា និងដាក់គ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក; ពន្លឿនវឌ្ឍនភាពនៃការបោះសម្អាតដីធ្លី កៀងគរដើមទុនពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងស្នើយន្តការគោលនយោបាយជាក់លាក់ដើម្បីជ្រើសរើសបច្ចេកវិទ្យាទំនើប និងគំរូវិនិយោគប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពនៃកិច្ចប្រជុំ។  រូបថត៖ Lai Hoa/VOV

នៅចុងបញ្ចប់នៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួងសំណង់ ពិនិត្យឡើងវិញនូវស្តង់ដារនិងបទប្បញ្ញត្តិអន្តរជាតិ ហើយផ្អែកលើបទពិសោធន៍ ដើម្បីជ្រើសរើសបច្ចេកវិទ្យាសមស្របសម្រាប់ការសាងសង់ខ្សែរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ដោយធានាបាននូវស្តង់ដារបច្ចេកទេស និងសេដ្ឋកិច្ច។

“ការជ្រើសរើសត្រូវតែល្អបំផុត។ ទីមួយ គឺសម្របសម្រួលផលប្រយោជន៍របស់អង្គភាពចូលរួមទាំងអស់។ ទីពីរ ត្រូវតែជៀសវាងអំពើពុករលួយ និងផលប្រយោជន៍ក្រុម។ ទីបី ត្រូវតែធានាបាននូវភាពជោគជ័យ។ ដំណើរការ វិធីសាស្រ្ត និងការជ្រើសរើសត្រូវតែមានតម្លាភាព សំណើគោលនយោបាយត្រូវមានលក្ខណៈអាចធ្វើទៅបាន ហើយវាយតម្លៃយ៉ាងពេញលេញនិងប្រកបដោយតម្លាភាពលើផលប៉ះពាល់នៃគោលនយោបាយនីមួយៗ”
TAG
VOV/VOVworld/គណៈកម្មាធិការអចិន្ត្រៃយ៍/រដ្ឋាភិបាល/ប្រជុំពិភាក្/ផ្លូវដែក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត