logo

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

2026/1/12 | 07:44:00

(VOVWORLD) - សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ  និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ វិបផតថលព័ត៌មានអេឡិចត្រូនិករដ្ឋសភា)

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា ផ្តល់យោបល់ និងអនុម័តលើសេចក្តីសម្រេចចិត្តចំនួនពីរ៖ សេចក្តីសម្រេចចិត្តស្តីពីបទប្បញ្ញត្តិផ្តល់និងប្រើប្រាស់ឯកសណ្ឋាន ផ្លាកសញ្ញា និងសញ្ញាសម្គាល់សម្រាប់ថ្នាក់ដឹកនាំនៃអយ្យការប្រជាជនគ្រប់លំដាប់ថ្នាក់ អធិការ អ្នកស៊ើបអង្កេត និងអត្តសញ្ញាណប័ណ្ណរបស់ស្ថាប័នអយ្យការ និងសេចក្តីសម្រេចចិត្តមួយស្តីពីចំនួន រចនាសម្ព័ន្ធ និងសមាមាត្រនៃឋានៈអយ្យការនៅក្នុងស្ថាប័នអយ្យការប្រជាជននិងស្ថាប័នអយ្យការយោធា។

នៅព្រឹកនេះផងដែរ ពោលគឺថ្ងៃទី១២ ខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណាលើរបាយការណ៍ស្តីពីការងាររបស់រដ្ឋសភាលើញត្តិរបស់ប្រជាជន សម្រាប់ខែធ្នូ ឆ្នាំ២០២៥៕

TAG
VOV/VOVworld/គណៈកម្មាធិការ/អចិន្ត្រៃយ៍រដ្ឋសភា/សម័យប្រជុំ/លើកទី៥៣

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត