logo

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើយន្តការពិសេសសម្រាប់ទីក្រុងហូជីមិញនិងទីក្រុងដាណាំង

2025/11/25 | 11:46:28
(VOVWORLD) - អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានស្នើឱ្យរដ្ឋាភិបាលបន្តពិនិត្យឡើងវិញនូវវិសាលភាពនៃការកែតម្រូវដើម្បីគ្របដណ្តប់យ៉ាងពេញលេញនូវខ្លឹមសារនៃគោលនយោបាយនៅក្នុងសេចក្តីព្រាង; ពិនិត្យឡើងវិញនូវបទប្បញ្ញត្តិស្តីពីការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ។ 
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានធ្វើជាអធិបតីនៃកិច្ចប្រជុំ។ រូបថត៖ VOV

នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅក្នុងសម័យប្រជុំលើកទី ៥១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ ៩៨ ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ; ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចលេខ ១៣៦ ស្តីពីការរៀបចំអាជ្ញាធរទីក្រុង និងការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានស្នើឱ្យរដ្ឋាភិបាលបន្តពិនិត្យឡើងវិញនូវវិសាលភាពនៃការកែតម្រូវដើម្បីគ្របដណ្តប់យ៉ាងពេញលេញនូវខ្លឹមសារនៃគោលនយោបាយនៅក្នុងសេចក្តីព្រាង; ពិនិត្យឡើងវិញនូវបទប្បញ្ញត្តិស្តីពីការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ។ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai មានប្រសាសន៍ថា៖

អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

“បន្តពិនិត្យឡើងវិញដើម្បីបង្ហើយសេចក្តីព្រាងសេចក្តីសម្រេច ដោយធានាថា មានយន្តការ និងគោលនយោបាយពិសេសចាំបាច់ លេចធ្លោ និងអាចដំណើរការយ៉ាងគ្រប់គ្រាន់សម្រាប់ទីក្រុងហូជីមិញ និងទីក្រុងដាណាំង បន្ទាប់ពីការរួមបញ្ចូលគ្នា; ជំនះលើដែនកំណត់ ឧបសគ្គ និងភាពមិនគ្រប់គ្រាន់នៅពេលអនុវត្តសេចក្តីសម្រេច។ ធានាថា បន្ទាប់ពីការចេញសេចក្តីសម្រេច ទីក្រុងទាំងពីរនឹងអនុវត្តគោលដៅដែលបានកំណត់ស្របតាមគោលនយោបាយរបស់បក្ស និងសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សទីក្រុងទាំងពីរ”

សមាជិករដ្ឋាភិបាលរាយការណ៍អំពីខ្លឹមសារជាក់លាក់មួយចំនួន។ រូបថត៖ VOV

នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា ទីក្រុងទាំងពីរគឺទីក្រុងហូជីមិញ និងទីក្រុងដាណាំង ត្រូវមានយន្តការពិសេស លេចធ្លោសម្រាប់ការអភិវឌ្ឍ; បញ្ហាវិមជ្ឈការនិងវិសហមជ្ឈការត្រូវតែរឹងមាំ ហើយការអនុវត្តត្រូវតែមានភាពម៉ឺងម៉ាត់ និងប្តេជ្ញាចិត្តក្នុងការកសាង និងអភិវឌ្ឍទីក្រុងទាំងពីរ៕

TAG
VOV/VOVworld/គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា/យន្តការពិសេស/ទីក្រុងហូជីមិញ/ទីក្រុងដាណាំង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត