logo

គណៈប្រតិភូនៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ចនៅប្រទេសស៊ីរីជាលើកដំបូង

2025/12/5 | 11:33:08
(VOVWORLD) - គណៈប្រតិភូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានមកដល់ប្រទេសស៊ីរី នាថ្ងៃទី ៤ ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ទីភ្នាក់ងារនេះទៅកាន់ប្រទេសមជ្ឈិមបូព៌ា បន្ទាប់ពីជម្លោះជាងមួយទសវត្សរ៍។ 
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ទទួលជួបគណៈប្រតិភូពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុង Damascus ប្រទេសស៊ីរី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Khalil Ashawi

គណៈប្រតិភូនេះ ត្រូវបានរំពឹងថា នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលថ្មី រួមទាំងប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa និងតំណាងជនស៊ីវិល។ គណៈប្រតិភូក៏នឹងទៅទស្សនាតំបន់ជាយក្រុង Jobar នៃទីក្រុងដាម៉ាស ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រយុទ្ធ។

លោក Samuel Zbogar ឯកអគ្គរដ្ឋទូតស្លូវេនី ដែលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខបានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្តារទំនុកចិត្តរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលស៊ីរីថ្មី ហើយបង្ហាញពីការរំពឹងទុកសម្រាប់ការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក Zbogar បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅ "ពេលវេលាដ៏សំខាន់" សម្រាប់ប្រទេសស៊ីរី និងលីបង់។ គណៈប្រតិភូ UNSC ត្រូវបានគេរំពឹងថានឹងបន្តទស្សនកិច្ចប្រទេសលីបង់ក្នុងរយៈពេលពីរថ្ងៃខាងមុខ៕

TAG
VOV/VOVworld/​ក្រុមប្រឹក្សាសន្តិសុខ/អង្គការសហប្រជាជាតិ/បំពេញ​ទស្សនកិច្ច/ប្រទេសស៊ីរី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត