(VOVWORLD) - នៅថ្ងៃទី១៧ ខែកុម្ភៈ គណៈរដ្ឋមន្ត្រីថ្មីរបស់បង់ក្លាដែសនឹងត្រូវស្បថចូលកាន់តំណែងនៅទីក្រុងដាកា ប្រាំថ្ងៃ បន្ទាប់ពីគណបក្សជាតិបង់ក្លាដែស (BNP) បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភានីតិកាលទី១៣។ ស្ថាប័នប្រតិបត្តិថ្មីនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ នឹងដឹកនាំដោយលោក Tarique Rahman ប្រធានគណបក្ស BNP។
លោក Tarique Rahman បានចាប់ផ្តើមចងក្រងបញ្ជីបេក្ខជនសម្រាប់គណៈរដ្ឋមន្ត្រីថ្មី។ ទោះជាយ៉ាងណាក៏ដោយ គណៈរដ្ឋមន្ត្រីដំបូងនឹងមានសមាជិកមួយចំនួនតូចប៉ុណ្ណោះ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់គណៈរដ្ឋមន្ត្រី សមាជិកសភាបង់ក្លាដែសដែលទើបជាប់ឆ្នោតថ្មីក៏នឹងត្រូវស្បថចូលកាន់តំណែងផងដែរ។ តាមគម្រោង ពិធីស្បថចូលកាន់តំណែងនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មក ពីគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីខាងត្បូង។
មុននោះ នៅក្នុងការបោះឆ្នោតទូទៅ និងការធ្វើប្រជាមតិដែលបានធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភៈ គណបក្ស BNP បានឈ្នះអាសនៈចំនួន ២០៩ ក្នុងចំណោមអាសនៈចំនួន ២៩៧ នៅក្នុងសភាបង់ក្លាដែសថ្មី ដោយទទួលបានអាសនៈជាង ២/៣។ នេះគឺជាការបោះឆ្នោតទូទៅលើកដំបូងចាប់តាំងពីការបះបោរឆ្នាំ ២០២៤ នៅពេលដែលរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានដួលរលំ ហើយរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង៕








