logo

គម្រោងនិងសំណង់សំខាន់ៗនឹងបង្កើត លំហអភិវឌ្ឍន៍ថ្មី សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន

2025/12/9 | 11:18:00
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែធ្នូ  នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។
លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។  រូបថត៖ ឡាយហ្វា/VOV

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់លោក  ត្រឹន ហុងមីញ បានឲ្យដឹងថា យោងតាមផែនការ នៅចុងឆ្នាំនេះ ផ្លូវល្បឿនលឿនជាង ៣.៨០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។  តាមគម្រោង  នៅថ្ងៃទី១៩ ខែធ្នូ ផ្លូវល្បឿនលឿនសំខាន់ៗជិត ៣.២០០គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រចំនួន ១.៧០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាគនឹងត្រូវបង្ហើយដើម្បីដាក់ពង្រាយជើងហោះហើរបច្ចេកទេស។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “សំណង់ទាំងនេះ  ជាពិសេសសំណង់ដែលត្រូវបានបង្ហើយ នឹងបង្កើតតម្លៃបន្ថែមថ្មីសម្រាប់ដីធ្លី បង្កើតលំហអភិវឌ្ឍន៍ថ្មី និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ សន្សំសំចៃការចំណាយទាក់ទងនឹងពេលវេលា ថ្លៃធ្វើដំណើរ ថ្លៃប្រេងឥន្ធនៈ ថ្លៃដើមសម្រាប់ផលិតផល និងបង្កើនភាពប្រកួតប្រជែង" 

ប្រតិភូចូលរួម សម័យប្រជុំ (រូបថត៖ Lai Hoa/VOV)

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ដែលជាពេលវេលាសម្រាប់រៀបចំពិធីសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងទូទាំងប្រទេស  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាព៕

TAG
VOV/VOVworld/សំណង់/លំហអភិវឌ្ឍន៍ថ្មី​/ការធ្វើដំណើរ/ប្រជាជន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត